ព្រះត្រៃបិដក ភាគ ៨៦

អ្នក​មិន​គួរ​ពោល​ថា សេចក្តី​ស្លាប់​ក្នុង​កាលមិនគួរ របស់​ព្រះអរហន្ត មិន​មាន​ទេ។
 [២៦៦] ថ្នាំពិស​មិន​គប្បី​ចូល​ទៅ គ្រឿង​សស្រ្តា​មិន​គប្បី​មុត ភ្លើង​មិន​គប្បី​ឆេះ ចំពោះ​កាយ​របស់​អរហន្ត​ទេ​ឬ។ អើ។ បុគ្គល​អ្នកសម្លាប់​ព្រះអរហន្ត មិន​មាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២៦៧] សេចក្តី​ស្លាប់​ក្នុង​កាលមិនគួរ របស់​ព្រះអរហន្ត មាន​ដែរ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​មិនបាន​ពោល​ថា កម្ម​ទាំងឡាយ ប្រកបដោយ​ចេតនា ដែល​សត្វ​ធ្វើ​ហើយ សន្សំ​ហើយ អស់​ទៅ ព្រោះតែ​មិនបាន​ទទួលផល​ដូច្នេះ​ឡើយ កម្ម​នោះ​ឯង គប្បី​ឲ្យផល​ក្នុង​បច្ចុប្បន្ន ឬ ក្នុង​អត្តភាព​ជាលំដាប់ ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ សេចក្តី​ស្លាប់​ក្នុង​កាលមិនគួរ របស់​ព្រះអរហន្ត មិន​មាន​ទេ។

ចប់ នត្ថិ អរហ​តោ អកា​លម​ច្ចូ​តិក​ថា។


សព្វ​មិ​ទំ កម្ម​តោ​តិក​ថា


 [២៦៨] ធម្មជាត(១) ទំាង​អស់នេះ​មាន ព្រោះ​កម្ម​ឬ។ អើ។ ចុះ​កម្ម មាន ព្រោះ​កម្ម​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ធម្ម​ជា​តទំាង​អស់នេះ មាន ព្រោះ​កម្ម​ឬ។ អើ។ ធម្ម​ជា​តទំាង​អស់នេះ ជាហេតុ​ដែល​ធ្វើ​ក្នុង​កាលមុន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
(១)សំដៅចំ​ពោះ​កម្ម​កិ្ក​លេស និង​វិបាក​វដ្តៈ។
ថយ | ទំព័រទី ១៤៦ | បន្ទាប់
ID: 637825192599999558
ទៅកាន់ទំព័រ៖