ព្រះត្រៃបិដក ភាគ ៨៦
ន វត្តព្វំ សង្ឃោ ភុញ្ជតីតិកថា
[២៨៧] បុគ្គលមិនគួរនិយាយថា សង្ឃ បរិភោគ ផឹក ទំពាស៊ី លិទ្ធភ្លក្សទេឬ។ អើ។ ក្រែងជនពួកខ្លះ ធ្វើសង្ឃភត្ត ធ្វើឧទ្ទេសភត្ត ធ្វើបបរ និងទឹក មានដែរឬ។ អើ។ ប្រសិនបើ ជនពួកខ្លះ ធ្វើសង្ឃភត្ត ធ្វើឧទ្ទេសភត្ត ធ្វើបបរ និងទឹក មានដែរ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា សង្ឃបរិភោគ ផឹក ទំពាស៊ី លិទ្ធភ្លក្សដែរ។
[២៨៨] បុគ្គលមិនគួរនិយាយថា សង្ឃបរិភោគ ផឹក ទំពាស៊ី លិទ្ធភ្លក្សទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា គណភោជន បរម្បរភោជន អតិរិត្តភោជន អនតិរិត្តភោជន មែនឬ។ អើ។ ប្រសិនបើ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា គណភោជន បរម្បរភោជន អតិរិត្តភោជន អនតិរិត្តភោជនមែន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា សង្ឃបរិភោគ ផឹក ទំពាស៊ី លិទ្ធភ្លក្សដែរ។
[២៨៩] បុគ្គលមិនគួរនិយាយថា សង្ឃ បរិភោគ ផឹក ទំពាស៊ី លិទ្ធភ្លក្ស ទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ទឹកបាន ប្រាំបីយ៉ាងគឺ ទឹកផ្លែស្វាយ ទឹកផ្លែព្រីង ទឹកផ្លែចេកមានគ្រាប់ ទឹកផ្លែចេកឥតគ្រាប់ ទឹកផ្លែស្រគំ ទឹកផ្លែច័ន ទឹកក្រឪឈូក
ID: 637825196156755189
ទៅកាន់ទំព័រ៖