ព្រះត្រៃបិដក ភាគ ៨៦

ទឹក​ផ្លែ​មាក់ប្រាង មែន​ឬ។ អើ។ ប្រសិនបើ ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា ទឹកបាន ប្រាំបី​យ៉ាងគឺ ទឹក​ផ្លែស្វាយ ទឹក​ផ្លែ​ព្រីង ទឹក​ផ្លែ​ចេក​មាន​គ្រាប់ ទឹក​ផ្លែ​ចេក​ឥត​គ្រាប់ ទឹក​ផ្លែ​ស្រគំ ទឹក​ផ្លែ​ច័ន ទឹក​ក្រឪឈូក ទឹក​ផ្លែ​មាក់ប្រាង​មែន ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា សង្ឃ បរិភោគ ផឹក ទំពាស៊ី លិទ្ធ​ភ្លក្ស​ដែរ។
 [២៩០] សង្ឃ បរិភោគ ផឹក ទំពាស៊ី លិទ្ធ​ភ្លក្ស ដែរ​ឬ។ អើ។ មគ្គ បរិភោគ ផឹក ទំពាស៊ី លិទ្ធ​ភ្លក្ស ផល បរិភោគ ផឹក ទំពាស៊ី លិទ្ធ​ភ្លក្ស ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។

ចប់ ន វត្ត​ព្វំ សង្ឃោ ភុញ្ជ​តី​តិក​ថា។


ន វត្ត​ព្វំ សង្ឃ​ស្ស ទិ​ន្នំ មហ​ប្ផ​លន្តិ​កថា


 [២៩១] បុគ្គល​មិន​គួរ​និយាយ​ថា ទាន ដែល​បុគ្គល​ឲ្យ​ដល់​សង្ឃ ជា​ទាន​មានផល​ច្រើន​ទេ​ឬ។ អើ។ ក្រែង​ព្រះសង្ឃ ជា​អា​ហុនេ​យ្យ​បុគ្គល បា​ហុនេ​យ្យ​បុគ្គល ទក្ខិណេយ្យ​បុគ្គល អញ្ជលិករណីយ​បុគ្គល ជា​បុញ្ញ​ក្ខេ​តដ៏​ប្រសើរ របស់​សត្វលោក​ដែរ​ឬ។ អើ។ ប្រសិនបើ ព្រះសង្ឃ ជា​អា​ហុនេ​យ្យ​បុគ្គល បា​ហុនេ​យ្យ​បុគ្គល។បេ។ ជា​បុញ្ញ​ក្ខេ​តដ៏​ប្រសើរ របស់​សត្វលោក​មែន ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា ទាន ដែល​បុគ្គល​ឲ្យ​ដល់​សង្ឃ ជា​ទាន​មានផល​ច្រើន​មែន។
ថយ | ទំព័រទី ១៥៨ | បន្ទាប់
ID: 637825196519278455
ទៅកាន់ទំព័រ៖