ព្រះត្រៃបិដក ភាគ ៨៦
ឥទិ្ធពលកថា
[២៩] បុគ្គលប្រកបដោយកម្លាំងឫទ្ធិ គប្បីឋិតនៅអស់កប្ប (មហាកប្ប) ឬ។ អើ។ អាយុដែលសម្រេចដោយឫទិ្ធនោះ គតិដែលសម្រេចដោយឫទិ្ធនោះ ការបាននូវអត្តភាពដែលសម្រេចដោយឫទិ្ធនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលប្រកបដោយកម្លាំងឫទ្ធិ គប្បីឋិតនៅអស់កប្បឬ។ អើ។ បុគ្គលគប្បីឋិតនៅអស់កប្បជាអតីត គប្បីឋិតនៅអស់កប្បជាអនាគតឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលប្រកបដោយកម្លាំងឫទ្ធិ គប្បីឋិតនៅអស់កប្បឬ។ អើ។ បុគ្គលគប្បីឋិតនៅអស់ ២ កប្ប គប្បីឋិតនៅអស់ ៣ កប្ប គប្បីឋិតនៅអស់ ៤ កប្បដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលប្រកបដោយកម្លាំងឫទ្ធិ គប្បីឋិតនៅអស់កប្បឬ។ អើ។ បុគ្គលកាលបើជីវិតមាននៅ គប្បីឋិតនៅអស់ជីវិតដ៏សេសសល់ កាលបើជីវិតមិនមានទេ គប្បីឋិតនៅអស់ជីវិតដ៏សេសសល់។ បុគ្គលកាលបើជីវិតមាន គប្បីឋិតនៅអស់ជីវិតដ៏សេសសល់។ ប្រសិនបើ បុគ្គល កាលបើជីវិតមាននៅ គប្បីឋិតនៅអស់ជីវិតដ៏សេសសល់ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលប្រកបដោយកម្លាំងឫទ្ធិ គប្បីឋិតនៅអស់កប្បទេ។បេ។ បុគ្គលកាលបើជីវិតមិនមានទេ គប្បីឋិតនៅអស់ជីវិតដ៏សេសសល់។ មានតែបុគ្គលស្លាប់ហើយ គប្បីឋិតនៅ បុគ្គលមានមរណកាលធើ្វហើយ គប្បីឋិតនៅដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637825127062372074
ទៅកាន់ទំព័រ៖