ព្រះត្រៃបិដក ភាគ ៨៦
ករុណាកថា
[៣០៩] ករុណារបស់ព្រះពុទ្ធមានព្រះភាគ មិនមានទេឬ។ អើ។ មេត្តារបស់ព្រះពុទ្ធមានព្រះភាគ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ករុណារបស់ព្រះពុទ្ធមានព្រះភាគ មិនមានទេឬ។ អើ។ មុទិតារបស់ព្រះពុទ្ធមានព្រះភាគ មិនមានទេឬ។បេ។ ឧបេក្ខា (មិនមានទេឬ)។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៣១០] មេត្តារបស់ព្រះពុទ្ធមានព្រះភាគ មានដែរឬ។ អើ។ ករុណារបស់ព្រះពុទ្ធមានព្រះភាគ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ មុទិតារបស់ព្រះពុទ្ធមានព្រះភាគ មានដែរឬ។បេ។ ឧបេក្ខា (មានដែរឬ)។ អើ។ ករុណារបស់ព្រះពុទ្ធមានព្រះភាគ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៣១១] ករុណារបស់ព្រះពុទ្ធមានព្រះភាគ មិនមានទេឬ។ អើ។ ព្រះមានព្រះភាគ មិនប្រកបដោយសេចក្តីករុណាទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ក្រែងព្រះមានព្រះភាគ ប្រកបដោយសេចក្តីករុណា ជាប្រយោជន៍ដល់សត្វលោក ជាអ្នកអនុគ្រោះដល់សត្វលោក ប្រព្រឹត្តប្រយោជន៍ដល់សត្វលោកដែរឬ។ អើ។ ប្រសិនបើ ព្រះមានព្រះភាគ ប្រកបដោយសេចក្តីករុណា ជាប្រយោជន៍ដល់សត្វលោក ជាអ្នកអនុគ្រោះដល់សត្វលោក ប្រព្រឹត្តប្រយោជន៍ដល់សត្វលោក ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ករុណារបស់ព្រះពុទ្ធមានព្រះភាគ មិនមានទេ។
ID: 637825200608473143
ទៅកាន់ទំព័រ៖