ព្រះត្រៃបិដក ភាគ ៨៦

 [៣១៥] ឧច្ចារៈ និង​បស្សាវៈ របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ គ្រប​សង្កត់​នូវ​ពួក​គន្ធជាត​ដទៃ​ក្រៃពេក​ឬ។ អើ។ ជន​ពួក​ខ្លះ ងូត លាប ដុសខាត់ នូវ​ឧច្ចារៈ និង​បស្សាវៈ របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ ទុក​ក្នុង​ហិប ដាក់​ក្នុង​ទូ តាំង​ផ្សាយ​លើរាន​ផ្សារ ធ្វើ​នូវ​កិច្ច​ដែល​ខ្លួន​ត្រូវ​ធ្វើ ដោយ​គ្រឿងក្រអូប ដោយ​គ្រឿងក្រអូប​នោះ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។

ចប់ គន្ធជាត​កថា។


ឯកមគ្គ​កថា


 [៣១៦] បុគ្គល​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​សាមញ្ញ​ផល ៤ ដោយ​អរិយមគ្គ ១ ឬ។ អើ។ ការប្រជុំ​នៃ​ផស្សៈ​ទាំង ៤។បេ។ នៃ​បញ្ញា​ទាំង ៤ ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​សាមញ្ញ​ផល ៤ ដោយ​អរិយមគ្គ ១ ឬ។ អើ។ ដោយ​សោតាបត្តិ​មគ្គ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ដោយ​សកទាគាមិមគ្គ។បេ។ ដោយ​អនាគាមិមគ្គ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ដោយ​មគ្គ​ដូចម្តេច។ ដោយ​អរហត្តមគ្គ។ បុគ្គល​លះ​បង់​សក្កា​យទិដ្ឋិ វិចិកិច្ឆា សីល​ព្វ​តប​រាម​សៈ ដោយ​អរហត្តមគ្គ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ១៧៣ | បន្ទាប់
ID: 637825201444445905
ទៅកាន់ទំព័រ៖