ព្រះត្រៃបិដក ភាគ ៨៦
            
        
        
            
            
                
                ឈានសង្កន្តិកថា
 [៣១៩] បុគ្គលចេញអំពីឈានមួយ រំកិលទៅកាន់ឈានមួយបានដែរឬ។ អើ។ បុគ្គលចេញអំពីបឋមជ្ឈាន រំកិលទៅកាន់តតិយជ្ឈាន បានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលចេញអំពីឈានមួយ រំកិលទៅកាន់ឈានមួយ បានដែរឬ។ អើ។ បុគ្គលចេញអំពីទុតិយជ្ឈាន រំកិលទៅកាន់ចតុត្ថជ្ឈាន បានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
 [៣២០] បុគ្គលចេញអំពីបឋមជ្ឈាន រំកិលទៅកាន់ទុតិយជ្ឈាន បានដែរឬ។ អើ។ ការរំពឹង។បេ។ ការតាំងចិត្តទុកណា ដើម្បីញុំាងបឋមជ្ឈានឲ្យកើតឡើង ការរំពឹង។បេ។ ការតាំងចិត្តទុកនោះឯង ដើម្បីញុំាងទុតិយជ្ឈានឲ្យកើតឡើងដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលចេញអំពីបឋមជ្ឈាន រំកិលទៅកាន់ទុតិយជ្ឈានឬ។ បុគ្គលមិនគួរនិយាយថា ការរំពឹង។បេ។ ការតាំងចិត្តទុកណា ដើម្បីញុំាងបឋមជ្ឈានឲ្យកើតឡើង ការរំពឹង។បេ។ ការតាំងចិត្តទុកនោះឯង ដើម្បីញុំាងទុតិយជ្ឈានឲ្យកើតឡើងឬ។ អើ។ ទុតិយជ្ឈានរបស់បុគ្គលកាលមិនរំពឹង កើតឡើង។បេ។ របស់បុគ្គលកាលមិនតាំងចិត្តទុក កើតឡើងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ក្រែងទុតិយជ្ឈាន របស់បុគ្គលកាលរំពឹង កើតឡើង។បេ។
            
 
            
         
        
            
                ID: 637825202372583142 
                
            
            
                ទៅកាន់ទំព័រ៖