ព្រះត្រៃបិដក ភាគ ៨៦

 [៣២៣] បុគ្គល​មិន​គួរ​និយាយ​ថា បុគ្គល​ចេញ​អំពី​ឈាន​មួយ រំកិល​ទៅកាន់​ឈាន​មួយ បានទេ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា មា្ន​លភិ​ក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។ ចូលកាន់​ចតុត្ថជ្ឈាន ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ បុគ្គល​ចេញ​អំពី​ឈាន​មួយ រំកិល​ទៅកាន់​ឈាន​មួយ​បាន។

ចប់ ឈាន​សង្កន្តិ​កថា។


ឈាន​ន្ត​រិក​កថា


 [៣២៤] ធម៌​ជា​ចន្លោះ​នៃ​ឈាន មាន​ដែរ​ឬ។ អើ។ ធម៌​ជា​ចន្លោះ​នៃ​ផស្សៈ មាន​ដែរ​ឬ។បេ។ ធម៌​ជា​ចន្លោះ​នៃ​បញ្ញា មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ធម៌​ជា​ចន្លោះ​នៃ​ឈាន​មាន​ដែរ​ឬ។ អើ។ ធម៌​ជា​ចន្លោះ​នៃ​ឈាន មាន​ក្នុង​ចន្លោះ​នៃ​ទុតិយជ្ឈាន និង​តតិយជ្ឈាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ធម៌​ជា​ចន្លោះ​នៃ​ឈាន មាន​ដែរ​ឬ។ អើ។ ធម៌​ជា​ចន្លោះ​នៃ​ឈាន មាន​ក្នុង​ចន្លោះ​នៃ​តតិយជ្ឈាន និង​ចតុត្ថជ្ឈាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ១៨១ | បន្ទាប់
ID: 637825203787182151
ទៅកាន់ទំព័រ៖