ព្រះត្រៃបិដក ភាគ ៨៦
[៣៣២] សមាធិ មិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាធម៌ជាចន្លោះនៃឈានឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ពួកសមាធិ ៣ យ៉ាងគឺ សមាធិ ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ១ សមាធិ មិនមានវិតក្កៈ មានត្រឹមតែវិចារៈ ១ សមាធិ មិនមានវិតក្កៈ មិនមានវិចារៈ ១ ឬ។ អើ។ ប្រសិនបើ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ពួកសមាធិ ៣ យ៉ាងគឺ សមាធិ ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ១ សមាធិ មិនមានវិតក្កៈ មានត្រឹមតែវិចារៈ ១ សមាធិ មិនមានវិតក្កៈ មិនមានវិចារៈ ១ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា សមាធិ មិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាធម៌ជាចន្លោះនៃឈានទេ។
ចប់ ឈានន្តរិកកថា។
សមាបន្នោ សទ្ទំ សុណាតីតិកថា
[៣៣៣] បុគ្គលចូលកាន់សមាបត្តិ ឮសម្លេងដែរឬ។ អើ។ បុគ្គលចូលកាន់សមាបត្តិ ឃើញរូបដោយចក្ខុ។បេ។ ដោយត្រចៀក។បេ។ ដោយច្រមុះ។បេ។ ដោយអណ្តាត។បេ។ ពាល់ត្រូវនូវផោដ្ឋព្វៈដោយកាយដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលចូលកាន់សមាបត្តិ ឮសម្លេងដែរឬ។ អើ។ បុគ្គលចូលកាន់សមាបត្តិ ព្រមព្រៀងដោយសោតវិញ្ញាណដែរឬ។
ID: 637825204861387727
ទៅកាន់ទំព័រ៖