ព្រះត្រៃបិដក ភាគ ៨៦
ចក្ខុនា រូបំ បស្សតីតិកថា
[៣៣៦] បុគ្គលឃើញរូបដោយចក្ខុឬ។ អើ។ បុគ្គលឃើញរូបដោយរូបដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលឃើញរូបដោយរូបឬ។ អើ។ បុគ្គលដឹងច្បាស់នូវរូប ដោយរូបដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលដឹងច្បាស់នូវរូបដោយរូបឬ។ អើ។ រូប គឺមនោវិញ្ញាណឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលឃើញរូបដោយចក្ខុឬ។ អើ។ ការរពឹង។បេ។ ការតាំងចិត្តទុកនៃចក្ខុ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ក្រែងការរពឹង។បេ។ ការតាំងចិត្តទុកនៃចក្ខុ មិនមានទេឬ។ អើ។ ប្រសិនបើ ការរំពឹង។បេ។ ការតាំងចិត្តទុកនៃចក្ខុ មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលឃើញរូបដោយចក្ខុទេ។
[៣៣៧] បុគ្គលឮសម្លេង ដោយត្រចៀកឬ។បេ។ ធុំក្លិនដោយច្រមុះឬ។បេ។ លិទ្ធភ្លក្សរស ដោយអណ្តាតឬ។បេ។
[៣៣៨] បុគ្គលពាល់ត្រូវផោដ្ឋព្វៈ ដោយកាយឬ។ អើ។ បុគ្គលពាល់ត្រូវរូប ដោយរូបដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលពាល់ត្រូវរូប ដោយរូបឬ។ អើ។ បុគ្គលដឹងច្បាស់នូវរូប ដោយរូបដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637825205688273355
ទៅកាន់ទំព័រ៖