ព្រះត្រៃបិដក ភាគ ៨៦
កិលេសជហនកថា
[៣៤០] បុគ្គលលះបង់ពួកកិលេសជាអតីត (កន្លងហើយ) ឬ។ អើ។ បុគ្គលញុំាងរបស់ដែលរលត់ហើយ ឲ្យរលត់ទៅ ញុំាងរបស់ដែលទៅប្រាសហើយ ឲ្យទៅប្រាស ញុំាងរបស់ដែលអស់ហើយ ឲ្យអស់ទៅ ញុំាងរបស់ដែលវិនាសទៅហើយ ឲ្យវិនាសទៅ ញុំាងរបស់ដែលបាត់ទៅហើយ ឲ្យបាត់ទៅឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលលះបង់ពួកកិលេសជាអតីតឬ។ អើ។ ក្រែងរបស់ជាអតីត រលត់ទៅហើយឬ។ អើ។ ប្រសិនបើ របស់ជាអតីតរលត់ទៅហើយ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលលះបង់ពួកកិលេសជាអតីតទេ។ បុគ្គលលះបង់ពួកកិលេស ជាអតីតឬ។ អើ។ ក្រែងរបស់ជាអតីត មិនមានទេឬ។ អើ។ ប្រសិនបើ របស់ជាអតីតមិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលលះបង់ពួកកិលេសជាអតីតទេ។
[៣៤១] បុគ្គលលះបង់ពួកកិលេសជាអនាគតឬ។ អើ។ បុគ្គលញុំាងរបស់មិនទាន់កើត មិនឲ្យកើត ញុំាងរបស់មិនទាន់ដុះដាល មិនឲ្យដុះដាល ញុំាងរបស់មិនទាន់លូតលាស់ មិនឲ្យលូតលាស់ ញុំាងរបស់មិនទាន់កើតប្រាកដ មិនឲ្យកើតប្រាកដឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលលះបង់ពួកកិលេសជាអនាគតឬ។
ID: 637825206509846892
ទៅកាន់ទំព័រ៖