ព្រះត្រៃបិដក ភាគ ៨៦

 [៣៤៧] បុគ្គល​មិន​គួរ​និយាយ​ថា សេចក្តី​សូន្យ រាប់បញ្ចូល​ក្នុង​សង្ខារក្ខន្ធ​ទេ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ សង្ខារ​ទាំងឡាយ​នេះ សូន្យ​ចាក​ខ្លួន​ផង ចាក​វត្ថុជា​របស់​ខ្លួន​ផង ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ សេចក្តី​សូន្យ រាប់បញ្ចូល​ក្នុង​សង្ខារក្ខន្ធ។

ចប់ សុញ្ញ​តាក​ថា។


សាមញ្ញ​ផល​កថា


 [៣៤៨] សាមញ្ញ​ផល ជា​អសង្ខ​តៈ​ឬ។ អើ។ និព្វាន​ជាទី​ពឹង ជាទី​ជ្រក ជាទី​រលឹក ជាទី​ប្រព្រឹត្តទៅ​ខាងមុខ មិន​ច្យុត មិន​ស្លាប់​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សាមញ្ញ​ផល​ជា​អសង្ខ​តៈ ចុះ​និព្វាន​ជា​សង្ខ​តៈ​ឬ។ អើ។ អសង្ខ​តៈ មាន​ពីរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អសង្ខ​តៈ មាន​ពីរ​ឬ។ អើ។ ទីពឹង​មាន​ពីរ។បេ។ ការ​វិនាស​ក្តី​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣៤៩] សាមញ្ញ​ផល​ជា​អសង្ខ​តៈ​ឬ។ អើ។ សាមញ្ញ ជា​អសង្ខ​តៈ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សាមញ្ញ ជា​សង្ខ​តៈ​ឬ។ អើ។ សាមញ្ញ​ផល ជា​សង្ខ​តៈ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សោតាបត្តិផល ជា​អសង្ខ​តៈ​ឬ។ អើ។ សោតាបត្តិ​មគ្គ ជា​អសង្ខ​តៈ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សោតាបត្តិ​មគ្គ ជា​សង្ខ​តៈ​ឬ។ អើ។
ថយ | ទំព័រទី ១៩៦ | បន្ទាប់
ID: 637825208143800902
ទៅកាន់ទំព័រ៖