ព្រះត្រៃបិដក ភាគ ៨៦

អសង្ខ​តៈ មាន​ពីរ​ឬ។ អើ។ ទីពឹង មាន​ពីរ។បេ។ ការ​វិនាស​ក្តី​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ការបាន​នូវ​សោតាបត្តិ​មគ្គ ជា​អសង្ខ​តៈ ការបាន​នូវ​សោតាបត្តិផល ជា​អសង្ខ​តៈ។បេ។ ការបាន​នូវ​អរហត្តមគ្គ ជា​អសង្ខ​តៈ ការបាន​នូវ​អរហត្តផល ជា​អសង្ខ​តៈ ចុះ​និព្វាន ជា​អសង្ខ​តៈ​ដែរ​ឬ។ អើ។ អសង្ខ​តៈ មាន ៩ ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អសង្ខ​តៈ មាន ៩ ឬ។ អើ។ ទីពឹង មាន ៩។បេ។ ការ​វិនាស​ក្តី​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣៥៣] បុគ្គល​មិន​គួរ​និយាយ​ថា ការបាន ជា​អសង្ខ​តៈ​ទេ​ឬ។ អើ។ ការបាន គឺជា​រូប វេទនា សញ្ញា សងា្ខរ​ទំាង​ឡាយ វិញ្ញាណ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រោះហេតុនោះ ការបាន ជា​អសង្ខ​តៈ។

ចប់ បតិ្តកថា។


តថតាក​ថា


 [៣៥៤] សេចក្តី​ទៀងទាត់​នៃ​ធម៌​ទាំងពួង (មាន​រូប​ជាដើម) ជា​អសង្ខ​តៈ​ឬ។ អើ។ និព្វាន។បេ។ មិន​ស្លាប់​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សេចក្តី​ទៀងទាត់​នៃ​ធម៌​ទាំងពួង ជា​អសង្ខ​តៈ ចុះ​និព្វាន ជា​អសង្ខ​តៈ​ដែរ​ឬ។ អើ។ អសង្ខ​តៈ មាន​ពីរ​ឬ។
ថយ | ទំព័រទី ២០០ | បន្ទាប់
ID: 637825224978375140
ទៅកាន់ទំព័រ៖