ព្រះត្រៃបិដក ភាគ ៨៦
ទីពឹង មាន ៦។បេ។ ការវិនាសក្តីឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៣៥៦] បុគ្គលមិនគួរនិយាយថា សេចក្តីទៀងទាត់នៃធម៌ទាំងពួង ជាអសង្ខតៈទេឬ។ អើ។ សេចក្តីទៀងទាត់នៃធម៌ទាំងពួង គឺជារូប វេទនា សញ្ញា សង្ខារទាំងឡាយ វិញ្ញាណឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រោះហេតុនោះ សេចក្តីទៀងទាត់នៃធម៌ទាំងពួង ជាអសង្ខតៈ។
ចប់ តថតាកថា។
កុសលកថា
[៣៥៧] និព្វានធាតុ ជាកុសលឬ។ អើ។ និព្វានធាតុ ប្រកបដោយអារម្មណ៍ ការរំពឹង។បេ។ ការតំាងចិត្តទុក នៃនិព្វានធាតុនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ក្រែងនិព្វានធាតុ មិនមានអារម្មណ៍ ការរំពឹង។បេ។ ការតំាងចិត្តទុក នៃនិព្វានធាតុនោះ មិនមានទេឬ។ អើ។ ប្រសិនបើ និព្វានធាតុ មិនមានអារម្មណ៍ ការរំពឹង។បេ។ ការតាំងចិត្តទុក នៃនិព្វានធាតុនោះ មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា និព្វានធាតុ ជាកុសលទេ។
ID: 637825225607459116
ទៅកាន់ទំព័រ៖