ព្រះត្រៃបិដក ភាគ ៨៦
ជាកុសល។បេ។ អមោហៈជាកុសល។បេ។ សទ្ធា វីរិយៈ សតិ សមាធិ។បេ។ បញ្ញាជាកុសល មិនមានអារម្មណ៍ ការរំពឹង។បេ។ ការតំាងចិត្តទុកនៃបញ្ញានោះ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៣៦០] បុគ្គលមិនគួរនិយាយថា និព្វានធាតុជាកុសលទេឬ។ អើ។ ក្រែងនិព្វានធាតុ មិនមានទោសទេឬ។ អើ។ ប្រសិនបើនិព្វានធាតុ មិនមានទោសទេ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា និព្វានធាតុជាកុសលដែរ។
ចប់ កុសលកថា។
អច្ចន្តនិយាមតាកថា
[៣៦១] សេចកី្តទៀងទាត់តែម៉្យាង របស់បុថុជ្ជន មានដែរឬ។ អើ។ បុគ្គលសមា្លប់មាតា ជាបុគ្គលទៀងទាត់តែម៉្យាង បុគ្គលសមា្លប់បិតា។បេ។ បុគ្គលសមា្លប់ព្រះអរហន្ត។បេ។ បុគ្គលញុំាងព្រះលោហិតឲ្យពុះពោរឡើង។បេ។ បុគ្គលបំបែកសង្ឃ ជាបុគ្គលទៀងទាត់តែម៉្យាងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សេចក្តីទៀងទាត់តែម៉្យាង របស់បុថុជ្ជន មានដែរឬ។ អើ។ វិចិកិច្ឆា នៃបុគ្គលទៀងទាត់តែម៉្យាង គប្បីកើតឡើងដែរឬ។ អើ។ ប្រសិនបើ វិចិកិច្ឆា នៃបុគ្គលទៀងទាត់តែម៉្យាង គប្បីកើតឡើង ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា សេចក្តីទៀងទាត់តែម៉្យាង របស់បុថុជ្ជន មានទេ។
ID: 637825226207157936
ទៅកាន់ទំព័រ៖