ព្រះត្រៃបិដក ភាគ ៨៦

សមាធិ​កថា


 [៣៥] តំណ​នៃ​ចិត្ត ជាស​មា​ធិ​ឬ ។ អើ។ តំណ​នៃ​ចិត្តជា​អតីត ជាស​មា​ធិ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ តំណ​នៃ​ចិត្តជា​សមាធិ​ឬ។ អើ។ តំណ​នៃ​ចិត្ត ជា​អនាគត ជាស​មា​ធិ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ តំណ​នៃ​ចិត្តជា​សមាធិ​ឬ។ អើ។ ក្រែង​អតីត​រលត់​ហើយ អនាគត​មិនទាន់​កើត​ទេ​ឬ។ អើ។ ប្រសិនបើ អតីត​រលត់​ហើយ អនាគត​មិនទាន់​កើត​ទេ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា តំណ​នៃ​ចិត្ត ជាស​មា​ធិ​ទេ។
 [៣៦] សមាធិ ប្រក​ដោយ​ខណៈ​នៃ​ចិត្ត​មួយ​ឬ។ អើ។ បុគ្គល​ប្រកបដោយ​ចក្ខុវិញ្ញាណ ចូលកាន់​សមាបត្តិ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​ប្រកបដោយ​សោតវិញ្ញាណ។បេ។ ប្រកបដោយ​ឃានវិញ្ញាណ។បេ។ ប្រកបដោយ​ជីវ្ហា​វិញ្ញាណ។បេ។ ប្រកបដោយ​វិញ្ញាណ។បេ។ ប្រកបដោយ​អកុសលចិត្ត។បេ។ ប្រកបដោយ​រាគ​សហគត​ចិត្ត។បេ។ ប្រកបដោយ​ទោស​សហគត​ចិត្ត។បេ។ ប្រកបដោយ​មោហ​សហគត​ចិត្ត។បេ។ ប្រកប​ដោយ​អនោត្តប្ប​សហគត​ចិត្ត ចូលកាន់​សមាបត្តិ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ២១ | បន្ទាប់
ID: 637825128260842804
ទៅកាន់ទំព័រ៖