ព្រះត្រៃបិដក ភាគ ៨៦
មិនតំាងនៅអស់កប្ប មិនមែនជាកែមិនបាន ក៏មាន ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា បុគ្គលមានសេចក្តីសំគាល់ក្នុងធម៌ បំបែកសង្ឃ ដល់អនន្តរិយកម្មទេ។
[៣៨២] បុគ្គលមិនគួរនិយាយថា បុគ្គលមានសេចក្តីសំគាល់ក្នុងធម៌ បំបែកសង្ឃ ដល់អនន្តរិយកម្មទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា
បុគ្គលអ្នកបំបែកសង្ឃ ត្រេកអរក្នុងពួក មិនតំាងនៅក្នុងធម៌ ទៅកើតក្នុងអបាយ ទៅកើតក្នុងនរក តំាងនៅអស់កប្ប ឃា្លតចាកធម៌ ក្សេមចាកយោគៈ (បុគ្គលនោះ) លុះបំបែកសង្ឃដែលព្រមព្រៀងគ្នា រមែងទៅឆេះក្នុងនរកអស់កប្ប
ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ បុគ្គលបំបែកសង្ឃ ដល់អនន្តរិយកម្ម។
ចប់ អសញ្ចិច្ចកថា។
ញាណកថា
[៣៨៣] ញាណរបស់បុថុជ្ជន មិនមានទេឬ។ អើ។ ការដឹង ការដឹងច្បាស់ ការពិចារណា ការពិចារណាសព្វ ការពិចារណាធម៌ ការកំណត់ព្រម ការចូលទៅជិតកំណត់ ការចូលទៅជិតកំណត់ចំពោះ របស់បុថុជ្ជន មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637825229930381268
ទៅកាន់ទំព័រ៖