ព្រះត្រៃបិដក ភាគ ៨៦
តិរច្ឆានកថា
[៣៩២] ពួកសត្វតិរច្ឆាន
(១) ក្នុងទេវលោក មានដែរឬ។ អើ។ ពួកទេវតាក្នុងឋានសត្វតិរច្ឆាន មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ពួកសត្វតិរច្ឆានក្នុងទេវលោក មានដែរឬ។ អើ។ ទេវលោក មានកំណើតជាតិរច្ឆានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ពួកសត្វតិរច្ឆានក្នុងទេវលោក មានដែរឬ។ អើ។ ពួកក្រឡាត កន្ទុំរុយ របោម រុយ ពស់ ខ្ទួយ ក្អែប ជន្លេន ក្នុងទេវលោកនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៣៩៣] ពួកសត្វតិរច្ឆានក្នុងទេវលោក មិនមានទេឬ។ អើ។ ក្រែងដំរីដ៏ប្រសើរ ឈ្មោះឯរាវ័ណ យានជាទិព្វ ដែលទឹមដោយសេះមួយពាន់ ក្នុងទេវលោកនោះ មានឬ។ អើ។ ប្រសិនបើ ដំរីដ៏ប្រសើរ ឈ្មោះឯរាវ័ណ យានជាទិព្វ ដែលទឹមដោយសេះមួយពាន់ ក្នុងទេវលោកនោះ មាន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា ពួកសត្វតិរច្ឆានក្នុងទេវលោក មាន។
(១)តាមពិត ក្នុងឋានទេវលោក មានតែពួកទេវបុត្រឈ្មោះ ឯរាវណៈ ជាដើម សំដែងឫទ្ធិជាភេទដំរី សេះ ពួកសត្វតិរច្ឆានមែនៗនោះ មិនមានឡើយ ប៉ុន្តែលទ្ធិរបស់អ្នកល្ងង់ខ្លៅ អាស្រ័យដោយបានឃើញពួកទេវបុត្តមានភេទជាសត្វតិរច្ឆាន ទើបចូលចិត្តថា តិរច្ឆានក្នុងឋានទេវលោក ក៏មាន (អដ្ឋកថា)។
ID: 637825232463848192
ទៅកាន់ទំព័រ៖