ព្រះត្រៃបិដក ភាគ ៨៦

 [៣៩៤] ពួក​សត្វតិរច្ឆាន​ក្នុង​ទេវលោក មាន​ដែរ​ឬ។ អើ។ ហ្មដំរី ហ្ម​សេះ ជន​អ្នកឲ្យ​ស្រូវដំណើប ជន​អ្នកធ្វើ​កម្ម ជន​អ្នកធ្វើ​ភត្ត ក្នុង​ទេវលោក​នោះ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រោះហេតុនោះ ពួក​សត្វតិរច្ឆាន ក្នុង​ទេវលោក មិន​មាន​ទេ។

ចប់ តិរច្ឆានកថា។


មគ្គ​កថា


 [៣៩៥] មគ្គ​ប្រកបដោយ​អង្គ ៥ ឬ។ អើ។ ក្រែង​មគ្គ​ប្រកបដោយ​អង្គ ៨ ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ហើយ។ មគ្គ​ប្រកបដោយ​អង្គ ៨ គឺ​អ្វីខ្លះ។ គឺ​សម្មាទិដ្ឋិ ១។បេ។ សម្មាសមាធិ ១ ឬ។ អើ។ ប្រសិនបើ មគ្គ​ប្រកបដោយ​អង្គ ៨ ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ហើយ។ មគ្គ​ប្រកបដោយ​អង្គ ៨ គឺ​អ្វីខ្លះ។ គឺ​សម្មាទិដ្ឋិ ១។បេ។ សម្មាសមាធិ ១ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា មគ្គ​ប្រកបដោយ​អង្គ ៥ ទេ។ មគ្គ​ប្រកបដោយ​អង្គ ៥ ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា
ថយ | ទំព័រទី ២២៤ | បន្ទាប់
ID: 637825232772754471
ទៅកាន់ទំព័រ៖