ព្រះត្រៃបិដក ភាគ ៨៦
អវិវិត្តកថា
[៤០៥] បុថុជ្ជន មិនស្ងប់ស្ងាត់ចាកពួកធម៌ ប្រកបដោយធាតុ ៣ ទេឬ។ អើ។ បុថុជ្ជន មិនស្ងប់ស្ងាត់ចាកផស្សៈ ប្រកបដោយធាតុ ៣។បេ។ ចាកវេទនា សញ្ញា ចេតនា ចិត្ត សទា្ធ វីរិយៈ សតិ សមាធិ ប្រកបដោយធាតុ ៣ ចាកបញ្ញា ប្រកបដោយធាតុ ៣ ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុថុជ្ជន មិនស្ងប់ស្ងាត់ចាកពួកធម៌ ប្រកបដោយធាតុ ៣ ទេឬ។ អើ។ ក្នុងខណៈណា បុថុជ្ជន ឲ្យចីវរ ក្នុងខណៈនោះ ក៏បានដល់នូវបឋមជ្ឈាន។បេ។ បានដល់នូវអាកាសានញ្ចាយតនៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ក្នុងខណៈណា បុថុជ្ជន ឲ្យបិណ្ឌបាត។បេ។ ឲ្យទីសេនាសនៈ។បេ។ ឲ្យគិលានប្បច្ចយភេសជ្ជបរិកា្ខរ ក្នុងខណៈនោះ ក៏បានដល់នូវចតុត្ថជ្ឈាន បានដល់នូវនេវសញ្ញានាសញ្ញាយតនៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៤០៦] បុគ្គលមិនគួរនិយាយថា បុថុជ្ជន មិនស្ងប់សា្ងត់ចាកពួកធម៌ ប្រកបដោយធាតុ ៣ ទេឬ។ អើ។ កម្ម គួរដល់នូវរូបធាតុ និងអរូបធាតុ បុថុជ្ជន កំណត់ដឹងហើយឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637825236943255093
ទៅកាន់ទំព័រ៖