ព្រះត្រៃបិដក ភាគ ៨៦
ព្រោះហេតុនោះ បុថុជ្ជន មិនស្ងប់ស្ងាត់ចាកពួកធម៌ ប្រកបដោយធាតុ ៣ ទេ។
ចប់អវិវិត្តកថា។
សញ្ញោជនកថា
[៤០៧] ការដល់ព្រះអរហត្ត ព្រោះមិនលះបង់សញ្ញោជនៈតិចតួចមានដែរឬ។ អើ។ ការដល់ព្រះអរហត្ត ព្រោះមិនលះសក្កាយទិដ្ឋិ។បេ។ ព្រោះមិនលះវិចិកិច្ឆា។បេ។ ព្រោះមិនលះសីលព្វតបរាមាសៈ ព្រោះមិនលះរាគៈ ព្រោះមិនលះទោសៈ ព្រោះមិនលះមោហៈ។បេ។ ព្រោះមិនលះអនោត្តប្បៈតិចតួច មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៤០៨] ការដល់ព្រះអរហត្ត ព្រោះមិនលះសញ្ញោជនៈតិចតួច មានដែរឬ។ អើ។ ព្រះអរហន្ត ប្រកបដោយរាគៈ ប្រកបដោយទោសៈ ប្រកបដោយមោហៈ ប្រកបដោយមានះ ប្រកបដោយមក្ខៈ ប្រកបដោយបឡាសៈ ប្រកបដោយឧបាយាសៈ ប្រកបដោយកិលេសដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ក្រែងព្រះអរហន្ត មិនមានរាគៈ មិនមានទោសៈ មិនមានមោហៈ មិនមានមានះ មិនមានមក្ខៈ មិនមានបឡាសៈ មិនមានឧបាយាសៈ មិនមានកិលេសទេឬ។ អើ។ ប្រសិនបើ ព្រះអរហន្ត មិនមានរាគៈ។បេ។ មិនមានកិលេសទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ការដល់នូវព្រះអរហត្ត ព្រោះមិនលះសញ្ញោជនៈតិចតួច មានទេ។
ID: 637825237281977071
ទៅកាន់ទំព័រ៖