ព្រះត្រៃបិដក ភាគ ៨៦

 [៤១៣] បុគ្គល​មិន​គួរ​និយាយ​ថា សេចក្តី​សម្រេច​តាមប្រាថ្នា នៃ​ព្រះពុទ្ធ​ទាំងឡាយ​ក្តី នៃ​សាវ័ក​ទាំងឡាយ​ក្តី មាន​ទេ​ឬ។ អើ។ ក្រែង​ព្រះ​បិ​លិ​ន្ទវ​ច្ឆៈ​មាន​អាយុ មុជ​ជ្រែក​ប្រាសាទ​មាស​របស់​ស្តេច ទ្រង់ព្រះ​នាម មា​គធសេនិយ​ពិម្ពិសារ ចុះ​មាស មាននៅ​ជា​ធម្មតា​ឬ។ អើ។ ប្រសិនបើ បិ​លិ​ន្ទវ​ច្ឆៈ​មាន​អាយុ មុជ​ជ្រែក​ប្រាសាទ​មាស​របស់​ស្តេច​ទ្រង់ព្រះ​នាម មា​គធសេនិយ​ពិម្ពិសារ មាស មាននៅ​ជា​ធម្មតា ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា សេចក្តី​សម្រេច​តាមប្រាថ្នា នៃ​ព្រះពុទ្ធ​ទាំងឡាយ​ក្តី នៃ​សាវ័ក​ទាំងឡាយ​ក្តី មាន។

ចប់ ឥទ្ធិ​កថា។


ពុទ្ធ​កថា


 [៤១៤] ភាវៈ​នៃ​ព្រះពុទ្ធ​ទាំងឡាយ ថោកទាប និង​ថ្លៃថ្លា ជាង​ព្រះពុទ្ធ​ទាំងឡាយ មាន​ដែរ​ឬ។ អើ។ (ភាវៈ​នៃ​ព្រះពុទ្ធ​ទាំងឡាយ ថោកទាប និង​ថ្លៃថ្លា ជាង​ព្រះពុទ្ធ​ទាំងឡាយ) ដោយ​សតិ​ប្ប​ដ្ឋាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ដោ​យស​ម្ម​ប្ប​ធាន។បេ។ ដោយ​ឥទ្ធិបាទ ដោយ​ឥន្រ្ទិយ ដោយ​ពលៈ ដោយ​ពោជ្ឈង្គៈ ដោយ​វសី​ភាព។បេ។ ដោយ​សព្វញ្ញុតញ្ញាណ​ទស្សនៈ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។

ចប់ ពុទ្ធ​កថា។

ថយ | ទំព័រទី ២៣៧ | បន្ទាប់
ID: 637825238504990697
ទៅកាន់ទំព័រ៖