ព្រះត្រៃបិដក ភាគ ៨៦
សព្វទិសាកថា
[៤១៥] ព្រះពុទ្ធទាំងឡាយ ឋិតនៅសព្វទិសឬ។ អើ។ ព្រះពុទ្ធឋិតនៅក្នុងទិសខាងកើតឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះពុទ្ធឋិតនៅក្នុងទិសខាងកើតឬ។ អើ។ ព្រះមានព្រះភាគអង្គនោះ មានព្រះនាមដូចម្តេច មានជាតិដូចម្តេច មានគោត្រដូចម្តេច មាតាបិតារបស់ព្រះមានព្រះភាគអង្គនោះ មាននាមដូចម្តេច គូនៃសាវ័ករបស់ព្រះមានព្រះភាគអង្គនោះ មាននាមដូចម្តេច ឧបដ្ឋាករបស់ព្រះមានព្រះភាគអង្គនោះ មាននាមដូចម្តេច ទ្រទ្រង់ចីវរយ៉ាងណា ទ្រទ្រង់បាត្រយ៉ាងណា (គង់នៅ) ក្នុងស្រុក ឬនិគម ក្នុងនគរ ឬដែន ឬក៏ជនបទណា។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះពុទ្ធឋិតនៅក្នុងទិសខាងត្បូង។បេ។ ក្នុងទិសខាងលិច។បេ។ ក្នុងទិសខាងជើង។បេ។ ក្នុងទិសខាងក្រោមឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះពុទ្ធឋិតនៅក្នុងទិសខាងក្រោមឬ។ អើ។ ព្រះមានព្រះភាគអង្គនោះ មានព្រះនាមដូចម្តេច។បេ។ (គង់នៅ) ក្នុងជនបទណា។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះពុទ្ធឋិតនៅក្នុងទិសខាងលើឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះពុទ្ធឋិតនៅក្នុងទិសខាងលើឬ។ អើ។ ព្រះពុទ្ធឋិតនៅក្នុងចាតុម្មហារាជិកា។បេ។ ឋិតនៅក្នុងតាវត្តឹង្ស
ID: 637825239484846901
ទៅកាន់ទំព័រ៖