ព្រះត្រៃបិដក ភាគ ៨៦

អនិច្ចតា​កថា


 [៤១] សេចក្តី​មិន​ទៀង សម្រេច​ហើយ​ឬ។ អើ។ សេចក្តី​មិន​ទៀង​នៃ​សេចក្តី​មិន​ទៀង​នោះ សម្រេច​ហើយ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សេចក្តី​មិន​ទៀង​នៃ​សេចក្តី​មិន​ទៀង​នោះ សម្រេច​ហើយ​ឬ។ អើ។ ការ​ធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខ មិន​មាន ការ​ផ្តិល​ផ្តាច់​នូវ​វដ្តៈ មិន​មាន អនុ​បាទា​បរិនិព្វាន មិន​មានដល់​សេចក្តី​មិន​ទៀ​ងនោះៗទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤២] ជរា សម្រេច​ហើយ​ឬ។ អើ។ ជរា នៃជ​រា​នោះ សម្រេច​ហើយ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ជរា នៃជ​រា​នោះ សម្រេច​ហើយ​ឬ។ អើ។ ការ​ធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខ មិន​មាន ការ​ផ្តិល​ផ្តាច់​នូវ​វដ្តៈ មិន​មាន អនុ​បាទា​បរិនិព្វាន មិន​មានដល់​ជរា​នោះៗទេ​ឬ ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤៣] មរណៈ សម្រេច​ហើយ​ឬ។ អើ។ មរណៈ នៃ​មរណៈ​នោះ សម្រេច​ហើយ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ មរណៈ នៃ​មរណៈ​នោះ សម្រេច​ហើយ​ឬ។ អើ។ ការ​ធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខ មិន​មាន ការ​ផ្តិល​ផ្តាច់​នូវ​វដ្តៈ មិន​មាន អនុ​បាទា​បរិនិព្វាន មិន​មានដល់​មរ​ណៈ​នោះៗទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ២៤ | បន្ទាប់
ID: 637825129321996363
ទៅកាន់ទំព័រ៖