ព្រះត្រៃបិដក ភាគ ៨៦
កម្មកថា
[៤២០] ពួកកម្មទាំងអស់ជានិយតៈឬ។ អើ។ (ពួកកម្មទាំងអស់) ជាមិច្ឆត្តនិយតៈឬ។ អើ។ (ពួកកម្មទាំងអស់) ជាមិច្ឆត្តនិយតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ (ពួកកម្មទាំងអស់) ជាសម្មត្តនិយតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ គំនរជាអនិយតៈ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ក្រែងគំនរជាអនិយតៈ មានដែរឬ។ អើ។ ប្រសិនបើ គំនរជាអនិយតៈ មាន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ពួកកម្មទាំងអស់ជានិយតៈទេ។
[៤២១] ពួកកម្មទាំងអស់ជានិយតៈឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា គំនរ មាន ៣ យ៉ាងគឺ គំនរជាមិច្ឆត្តនិយតៈ ១ គំនរជាសម្មត្តនិយតៈ ១ គំនរជាអនិយតៈ ១ ឬ។ អើ។ ប្រសិនបើ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា គំនរមាន ៣ យ៉ាងគឺ គំនរជាមិច្ឆត្តនិយតៈ ១ គំនរជាសម្មត្តនិយតៈ ១ គំនរជាអនិយតៈ ១ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ពួកកម្មទាំងអស់ជានិយតៈទេ។
[៤២២] ទិដ្ឋធម្មវេទនិយកម្ម ជានិយតៈ ដោយអត្ថថា បុគ្គលគប្បីទទួលក្នុងបច្ចុប្បន្នឬ។ អើ។ (ទិដ្ឋធម្មវេទនិយកម្ម) ជាមិច្ឆត្តនិយតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ (ទិដ្ឋធម្មវេទនិយកម្ម) ជាសម្មត្តនិយតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ឧបបជ្ជវេទនិយកម្ម។បេ។
ID: 637825240551483642
ទៅកាន់ទំព័រ៖