ព្រះត្រៃបិដក ភាគ ៨៦
ក្រែងព្រះអរហន្ត មិនលះបង់ មិនប្រកាន់ លុះលះបង់ហើយ ឋិតនៅ មិនកកាយចេញ មិនកៀរគរ លុះមិនកកាយចេញហើយ ឋិតនៅ ក្រែងព្រះអរហន្ត មិនកំចាត់ចេញ មិនប្រមូលមក លុះកំចាត់ចេញហើយ ឋិតនៅឬ។ អើ។ ប្រសិនបើ ព្រះអរហន្ត មិនកំចាត់ចេញ មិនប្រមូលមក លុះកំចាត់ចេញហើយ ឋិតនៅ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ព្រះអរហន្ត មានកុសលចិត្ត ហើយបរិនិព្វានទេ។
[៤២៩] បុគ្គលមិនគួរនិយាយថា ព្រះអរហន្ត មានកុសលចិត្ត ហើយបរិនិព្វានទេឬ។ អើ។ ក្រែងព្រះអរហន្ត មានសតិតំកល់នៅស៊ប់ មានស្មារតីដឹងខ្លួន ហើយបរិនិព្វានឬ។ អើ។ ប្រសិនបើ ព្រះអរហន្ត មានសតិតំកល់នៅស៊ប់ មានស្មារតីដឹងខ្លួន ហើយបរិនិព្វាន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា ព្រះអរហន្តមានកុសលចិត្ត ហើយបរិនិព្វាន។
ចប់ កុសលចិត្តកថា។
អានេញ្ជកថា
[៤៣០] ព្រះអរហន្ត ឋិតនៅក្នុងសេចក្តីមិនញាប់ញ័រ ហើយបរិនិព្វានឬ។ អើ។ ក្រែងព្រះអរហន្ត ឋិតនៅក្នុងបកតិចិត្ត(១) (ចិត្តជាប្រក្រតី) ហើយបរិនិព្វានឬ។ អើ។ ប្រសិនបើ ព្រះអរហន្ត
(១)បានដល់ ភវង្គចិត្ត។
ID: 637825242068361025
ទៅកាន់ទំព័រ៖