ព្រះត្រៃបិដក ភាគ ៨៦

 [៤៣៣] ព្រះអរហន្ត ឋិតនៅ​ក្នុង​សេចក្តី​មិន​ញាប់ញ័រ ហើយ​បរិ​និពា្វន​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ចេញ​ចាក​ចតុត្ថជ្ឈាន ហើយ​បរិ​និពា្វន​ក្នុង​លំដាប់ (អំពី​ចតុត្ថជ្ឈាន​នោះ) ឬ។ អើ។ ប្រសិនបើ ព្រះមានព្រះភាគ ទ្រង់​ចេញ​ចាក​ចតុត្ថជ្ឈាន ហើយ​បរិ​និពា្វន​ក្នុង​លំដាប់ (អំពី​ចតុត្ថជ្ឈាន​នោះ) មា្នល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា ព្រះអរហន្ត ឋិតនៅ​ក្នុង​សេចក្តី​មិន​ញាប់ញ័រ ហើយ​បរិ​និពា្វន​ទេ។

ចប់ អានេ​ញ្ជ​កថា។


ធមា្ម​ភិ​សមយ​កថា


 [៤៣៤] ការ​ត្រាស់​ដឹង​ធម៌ នៃ​សត្វ​ដែល​ដេក​នៅក្នុង​គភ៌ មាន​ដែរ​ឬ។ អើ។ ការសំដែង​ធម៌ កា​រសា្តប់​ធម៌ ការសាកសួរ​ធម៌ ការ​ដេញដោល​សួរ ការ​សមាទានសីល ភាវៈ​នៃ​ការ​គ្រប់​គ្រង​ទា្វរ ក្នុង​ឥន្រ្ទិយ​ទាំងឡាយ ភាវៈ​នៃ​ការ​ដឹង​ប្រមាណ ក្នុង​ភោជន ការ​ប្រក​បរឿយៗ ក្នុង​កិ​រិយា​ភា្ញ​ក់​រលឹក អស់​រាត្រី​ខាងដើម និង​រាត្រី​ខាងចុង នៃ​សត្វ​ដែល​ដេក​នៅក្នុង​គភ៌ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ការសំដែង​ធម៌។បេ។ ការ​ប្រក​បរឿយៗ ក្នុង​កិ​រិយា​ភា្ញ​ក់​រលឹក អស់​រាត្រី​ខាងដើម និង​រាត្រី​ខាងចុង នៃ​សត្វ​ដែល​ដេក​នៅក្នុង​គភ៌ មិន​មាន​ទេ​ឬ។ អើ។ ប្រសិនបើ ការសំដែង​ធម៌ ការ​ស្តាប់ធម៌។បេ។
ថយ | ទំព័រទី ២៤៨ | បន្ទាប់
ID: 637825242630091936
ទៅកាន់ទំព័រ៖