ព្រះត្រៃបិដក ភាគ ៨៦

 [៤៤០] បុគ្គល​មិន​គួរ​និយាយ​ថា ចិត្ត​ទាំងអស់​របស់​បុគ្គល​ដែល​កំពុង​យល់សប្តិ ជា​អព្យាក្រឹត​ទេ​ឬ។ អើ។ ក្រែងចិត្ត​របស់​បុគ្គល ដែល​កំពុង​យល់សប្តិ ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា ជា​អព្វោ​ហា​រិយៈ​ឬ។ អើ។ ប្រសិនបើ ចិត្ត​របស់​បុគ្គល​ដែល​កំពុង​យល់សប្តិ ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា ជា​អព្វោ​ហា​រិយៈ ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា ចិត្ត​ទាំងអស់​របស់​បុគ្គល​ដែល​កំពុង​យល់សប្តិ ជា​អព្យាក្រឹត។

ចប់ អព្យាកត​កថា។


អា​សេវន​ប្ប​ច្ច​យតា​កថា


 [៤៤១] ភាព​នៃ​អា​សេវន​ប្ប​ច្ច័​យនីមួយ មិន​មាន​ទេ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ បាណាតិបាត បុគ្គល​សេព​ហើយ ចម្រើន​ហើយ ធ្វើឲ្យ​ច្រើន​ហើយ ប្រព្រឹត្តទៅ​ព្រម ដើម្បី​នរក ប្រព្រឹត្តទៅ​ព្រម ដើម្បី​កំណើត​តិរច្ឆាន ប្រព្រឹត្តទៅ​ព្រម ដើម្បី​ប្រេតវិស័យ ផល​នៃ​បាណាតិបាត ដែល​ស្រាលស្តើង​ជាងគេ​ទាំងអស់ របស់​សត្វ​ដែល​កើតជា​មនុស្ស រមែង​ប្រព្រឹត្តទៅ​ព្រម ដើម្បី​អាយុ​ខ្លី ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ ភាព​នៃ​អា​សេវន​ប្ប​ច្ច័​យនីមួយ មាន។
ថយ | ទំព័រទី ២៥២ | បន្ទាប់
ID: 637825243727641753
ទៅកាន់ទំព័រ៖