ព្រះត្រៃបិដក ភាគ ៨៦
ខណិកកថា
[៤៤៧] ពួកធម៌ទាំងអស់ ប្រកបដោយខណៈនៃចិត្តមួយឬ។ អើ។ មហាប្រឹថពីឋិតនៅ មហាសមុទ្រឋិតនៅ ស្តេចនៃភ្នំឈ្មោះសិនេរុឋិតនៅ ទឹកឋិតនៅ ភ្លើងឋិតនៅ ខ្យល់ឋិតនៅ ពួកស្មៅ និងឈើតូចឈើធំឋិតនៅ ក្នុងចិត្តដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៤៤៨] ពួកធម៌ទាំងអស់ ប្រកបដោយខណៈនៃចិត្តមួយឬ។ អើ។ ចក្ខាយតនៈ កើតជាមួយនឹងចក្ខុវិញ្ញាណដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ចក្ខាយតនៈ កើតជាមួយនឹងចក្ខុវិញ្ញាណឬ។ អើ។ ក្រែងព្រះសារីបុត្តមានអាយុ បានពោលដូច្នេះថា ម្នាលអាវុសោ ចក្ខុកើតខាងក្នុង មិនបែកធ្លាយមែន តែរូបខាងក្រៅ ក៏មិនមកកាន់រង្វង់នៃចក្ខុ ការពិចារណាដ៏សមគួរដល់ចក្ខុ និងរូបនោះ ក៏មិនមាន ការកើតប្រាកដនៃវិញ្ញាណភាព ដ៏សមគួរដល់ចក្ខុ និងរូបនោះ មិនទាន់មាននៅឡើយទេ ម្នាលអាវុសោ ចក្ខុខាងក្នុង មិនបែកធា្លយផង រូបខាងក្រៅ មកកាន់រង្វង់នៃចក្ខុផងមែន តែការពិចារណាដ៏សមគួរដល់ចក្ខុ និងរូបនោះ ក៏មិនមាន ការកើតប្រាកដនៃវិញ្ញាណភាព ដ៏សមគួរដល់ចក្ខុ និងរូបនោះ មិនទាន់មាននៅឡើយទេ ម្នាលអាវុសោ លុះតែចក្ខុខាង
ID: 637825244642544744
ទៅកាន់ទំព័រ៖