ព្រះត្រៃបិដក ភាគ ៨៦
ឯកាធិប្បាយកថា
[៤៥១] បុគ្គលគប្បីសេពមេថុនធម្ម ដោយសេចក្តីប្រាថ្នាតែមួយឬ។ អើ។ បុគ្គលមិនមែនជាសមណៈ មិនមែនជាភិក្ខុ មានឫសដាច់ហើយ ត្រូវបារាជិក ដោយសេចក្តីប្រាថ្នាតែមួយដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៤៥២] បុគ្គលគប្បីសេពមេថុនធម្ម ដោយសេចក្តីប្រាថ្នាតែមួយឬ។ អើ។ បុគ្គលគប្បីសម្លាប់សត្វ កាន់យកទ្រព្យដែលគេមិនបានឲ្យ ពោលពាក្យកុហក ពោលពាក្យញុះញង់ ពោលពាក្យទ្រគោះ និយាយរោយរាយ កាត់ទី-ត នៃផ្ទះ ប្លន់ពួកអ្នកស្រុក ប្លន់យកទ្រព្យផ្ទះមួយ ឈរចាំដណ្តើមទ្រព្យគេក្បែរផ្លូវ លួចប្រពន្ធអ្នកដទៃ ធ្វើជាអ្នកសម្លាប់អ្នកស្រុក សម្លាប់អ្នកនិគម ដោយសេចក្តីប្រាថ្នាតែមួយដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ចប់ ឯកាធិប្បាយកថា។
អរហន្តវណ្ណកថា
[៤៥៣] ពួកអមនុស្សសេពមេថុនធម្ម ដោយក្លែងភេទជាព្រះអរហន្តដែរឬ។ អើ។ ពួកអមនុស្សសម្លាប់សត្វ ដោយក្លែងភេទជាព្រះអរហន្តដែរឬ។បេ។ កាន់យកទ្រព្យដែលគេមិនបានឲ្យ
ID: 637825245478651429
ទៅកាន់ទំព័រ៖