ព្រះត្រៃបិដក ភាគ ៨៦

ពោល​ពាក្យ​កុហក ពោល​ពាក្យ​ញុះញង់ ពោល​ពាក្យទ្រគោះ និយាយ​ពាក្យ​រោយរាយ កាត់​ទី-តនៃ​ផ្ទះ ប្លន់​ពួក​អ្នកស្រុក ប្លន់​យក​ទ្រព្យ​ផ្ទះ​មួយ ឈរ​ចាំ​ដណ្តើម​ទ្រព្យ​គេ​ក្បែរផ្លូវ លួច​ប្រពន្ធ​បុគ្គល​ដទៃ ធ្វើអំពើ​សម្លាប់​អ្នកស្រុក។បេ។ ធ្វើអំពើ​សម្លាប់​អ្នក​និគម ដោយ​ក្លែងភេទ​ជា​ព្រះអរហន្ត​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។

ចប់ អរហន្ត​វណ្ណ​កថា។


ឥស្សរិយ​កាម​ការិកា​កថា


 [៤៥៤] ព្រះពោធិសត្វ ទៅកាន់​អសុរកាយ ព្រោះ​ហេតុ​ធ្វើ​សេចក្តី​ប្រាថ្នា​ឥស្សរិយយស​ឬ។ អើ។ ព្រះពោធិសត្វ ទៅកាន់​នរក ទៅកាន់​សញ្ជីវន​រក ទៅកាន់​កាល​សុត្ត​នរក ទៅកាន់​តាប​នន​រក ទៅ​កាន់​បតា​បន​នរក ទៅកាន់​សង្ឃា​ដក​នរក ទៅកាន់​រោរុវ​នរក។បេ។ ទៅកាន់​អវីចិ​នរក ព្រោះ​ហេតុ​ធ្វើ​សេចក្តី​ប្រាថ្នា​ឥស្សរិយយស​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ២៦០ | បន្ទាប់
ID: 637825245760127713
ទៅកាន់ទំព័រ៖