ព្រះត្រៃបិដក ភាគ ៨៦

សំ​វរ​កម្មន្តិ​កថា


 [៤៥] ការ​សង្រួម ជា​កម្ម​ឬ។ អើ។ ការ​សង្រួម​ចក្ខុន្ទ្រិយ ជា​ចក្ខុ​កម្ម​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ការ​សង្រួម​សោតិន្រ្ទិយ។បេ។ ការ​សង្រួម​ឃា​និ​ន្ទ្រិយ។បេ។ ការ​សង្រួម​ជិវ្ហិន្ទ្រិយ។បេ។ ការ​សង្រួម​កាយិន្រ្ទិយ ជា​កាយ​កម្ម​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ ។បេ។ ការ​សង្រួម​កាយិន្ទ្រិយ ជា​កាយ​កម្ម​ឬ។ អើ។ ការ​សង្រួម​ចក្ខុន្ទ្រិយ ជា​ចក្ខុ​កម្ម​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ការ​សង្រួម​កាយិន្ទ្រិយ ជា​កាយ​កម្ម​ឬ។ អើ។ ការ​សង្រួម​សោ​តិ​ន្ទ្រិយ។បេ។ ការ​សង្រួម​ឃា​និ​ន្ទ្រិយ។បេ។ ការ​សង្រួម​ជិ​វិ្ហន្ទ្រិយ ជា​ជិវ្ហា​កម្ម​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ ។បេ។ ការ​សង្រួម​មនិន្រ្ទិយ ជា​មនោ​កម្ម​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ការ​សង្រួម​មនិន្រ្ទិយ ជា​មនោ​កម្ម​ឬ។ អើ។ ការ​សង្រួម​ចក្ខុន្រ្ទិយ ជា​ចក្ខុ​កម្ម​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ការ​សង្រួម​មនិន្រ្ទិយ ជា​មនោ​កម្ម​ឬ។ អើ។ ការ​សង្រួម​សោតិន្រ្ទិយ។បេ។ ការ​សង្រួម​ឃានិន្រ្ទិយ។បេ។ ការ​សង្រួម​ជិវ្ហិន្រ្ទិយ។បេ។ ការ​សង្រួម​កាយិន្រ្ទិយ ជា​កាយ​កម្ម​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ២៧ | បន្ទាប់
ID: 637825130210913958
ទៅកាន់ទំព័រ៖