ព្រះត្រៃបិដក ភាគ ៨៦
[៥២] ចេតនា ជាកាមាវចរៈ រូបាវចរៈ អរូបាវចរៈ ជាកិរិយា និងអព្យាក្រឹត មិនមានវិបាកទេឬ។ អើ។ ប្រសិនបើ ចេតនាជាអរូបាវចរៈ ជាកិរិយា និងអព្យាក្រឹត មិនមានវិបាកទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ចេតនាទាំងអស់ ប្រកបដោយវិបាកទេ។
[៥៣] បុគ្គលមិនគួរនិយាយថា កម្មទាំងអស់ ប្រកបដោយវិបាកទេឬ។ អើ។ ក្រែងព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតមិនពោលថា កម្មទាំងឡាយ ដែលប្រកបដោយចេតនា ដែលសត្វធ្វើហើយ សន្សំហើយ អស់ទៅ ព្រោះមិនបានទទួលឡើយ កម្មនោះឯង គប្បីកើតឡើងក្នុងបច្ចុប្បន្ន ឬក្នុងបរិយាយដទៃ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ កម្មទាំងអស់ ប្រកបដោយវិបាក។
ចប់ កម្មកថា។
សទ្ទវិបាកោតិកថា
[៥៤] សម្លេង ជាវិបាកឬ។ អើ។ សម្លេង គួរដល់ការទទួលសុខ គួរដល់ការទទួលទុក្ខ គួរដល់ការទទួលអទុក្ខមសុខ ប្រកបដោយសុខវេទនា ប្រកបដោយទុក្ខវេទនា ប្រកបដោយអទុក្ខមសុខវេទនា ប្រកបដោយផស្សៈ ប្រកបដោយវេទនា ប្រកបដោយសញ្ញា
ID: 637825131488303321
ទៅកាន់ទំព័រ៖