ព្រះត្រៃបិដក ភាគ ៨៦

ចុះ​ផស្សៈ មិន​គួរ​ដល់​ការ​ទទួល​សុខ មិន​គួរ​ដល់​ការ​ទទួល​ទុក្ខ។ បេ ។ មិន​មាន​អារម្មណ៍ ការ​រំពឹង។បេ។ កា​រតំាង​ចិត្ត​ទុក មិន​មានដល់​ផស្សៈ​នោះ​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៥៧] បុគ្គល​មិន​គួរ​និយាយ​ថា សម្លេង ជា​វិបាក​ទេ​ឬ។ អើ។ ក្រែង​ព្រះ​មាន​ព្រះ​ភា​គតា្រស់​ថា សមេ្ល​ងនោះ ជា​សមេ្លង​ដ៏​ប្រសើរ ដូច​ជា​សមេ្ល​ងនៃ​សត្វ​ករវិក ព្រោះ​ភាវៈ​នៃ​កម្ម​នោះ ជា​អំពើ​ដែល​បុគ្គល​ធើ្វ​ហើយ សន្សំ​ហើយ ឲ្យ​ដុះដាល​ឡើង​ហើយ ឲ្យ​បរិបូណ៌​ហើយ ពាក្យ​ដូ​ចេ្នះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ សមេ្លង​ជា​វិបាក។

ចប់ សទ្ទ​វិ​បា​កោ​តិក​ថា។


សឡាយ​តនក​ថា


 [៥៨] ចកា្ខ​យតនៈ ជា​វិបាក​ដែរ​ឬ។ អើ។ ចកា្ខ​យតនៈ គួរ​ដល់​ការ​ទទួល​សុខ គួរ​ដល់​ការ​ទទួល​ទុក្ខ។បេ។ ប្រកបដោយ​អារម្មណ៍ ការ​រំពឹង។បេ។ ការ​តាំងចិត្ត​ទុក មាន​ដល់​ចកា្ខ​យតនៈ​នោះ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ក្រែង​ចកា្ខ​យតនៈ មិន​គួរ​ដល់​ការ​ទទួល​សុខ។បេ។ មិន​មាន​អារម្មណ៍ ការ​រំពឹង។បេ។ ការ​តាំងចិត្ត​ទុក មិន​មាន​ដល់​ចកា្ខ​យតនៈ​នោះ​ទេ​ឬ។ អើ។ ប្រសិនបើ ចកា្ខ​យតនៈ មិន​គួរ​ដល់​ការ​ទទួល​សុខ។បេ។
ថយ | ទំព័រទី ៣៣ | បន្ទាប់
ID: 637825132153950897
ទៅកាន់ទំព័រ៖