ព្រះត្រៃបិដក ភាគ ៨៦
កោលំកោលឯកវីជិកថា
[៦៩] បុគ្គលមិនគួរនិយាយថា កោលំកោលបុគ្គល ទៀងដោយការកើត ៦ ជាតិទៀតឬ។ អើ។ ក្រែងបុគ្គលនោះ ជាកោលំកោលៈ (កើត ៦ ជាតិទៀត) ឬ។ អើ។ ប្រសិនបើ បុគ្គលនោះ ជាកោលំកោលៈមែន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា កោលំកោលបុគ្គល ទៀងដោយការកើត ៦ ជាតិទៀតពិត។
[៧០] បុគ្គលមិនគួរនិយាយថា ឯកវីជិបុគ្គល ទៀងដោយពូជ (បដិសន្ធិ) ១ ទេឬ។ អើ។ ក្រែងបុគ្គលនោះ ជាឯកវីជី (មានពូជតែ ១) ឬ។ អើ។ ប្រសិនបើ បុគ្គលនោះ ជាឯកវីជីមែន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា ឯកវីជីបុគ្គល ទៀងដោយពូជ ១ ទៀតពិត។
ចប់ កោលំកោលឯកវីជិកថា។
ជីវិតាវោរោបនកថា
[៧១] បុគ្គលបរិបូណ៌ដោយទិដ្ឋិ (សម្មាទិដ្ឋិ) គប្បីក្លែងផ្តាច់បង់ជីវិតសត្វដែរឬ។ អើ។ បុគ្គលបរិបូណ៌ដោយទិដ្ឋិ គប្បីក្លែងផ្តាច់បង់ជីវិតមាតា។បេ។ ផ្តាច់បង់ជីវិតបិតា។បេ។ ផ្តាច់បង់ជីវិតព្រះអរហន្ត។បេ។ មានចិត្តប្រទូស្ត ញុំាងព្រះលោហិតរបស់ព្រះតថាគត ឲ្យពុះពោរឡើង។បេ។ និងបំបែកសង្ឃដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637825134145726897
ទៅកាន់ទំព័រ៖