ព្រះត្រៃបិដក ភាគ ៨៦

ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ បុគ្គល​តាំងនៅ​ក្នុង​កប្ប គប្បី​ឋិតនៅ​អស់​កប្ប។

ចប់ កប្ប​ដ្ឋ​កថា។


កុសល​ចិត្ត​ប្ប​ដិ​លាភ​កថា


 [៨៤] បុ​គ្គ​លតំា​ងនៅ​អស់​កប្ប មិន​គប្បី​បាន​ចំពោះ​នូវ​កុសល​ចិត្ត​ទេ​ឬ។ អើ។ បុ​គ្គ​លតំា​ងនៅ​អស់​កប្ប គប្បី​ឲ្យ​នូវ​ទាន​ដែរ​ឬ។ អើ។ ប្រសិនបើ បុ​គ្គ​លតំា​ងនៅ​អស់​កប្ប គប្បី​ឲ្យ​នូវ​ទាន​ដែរ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា បុ​គ្គ​លតំា​ងនៅ​អស់​កប្ប មិន​គប្បី​បាន​ចំពោះ​នូវ​កុសល​ចិត្ត​ទេ។
 [៨៥] បុ​គ្គ​លតំា​ងនៅ​អស់​កប្ប មិន​គប្បី​បាន​ចំពោះ​នូវ​កុសល​ចិត្ត​ទេ​ឬ។ អើ។ បុ​គ្គ​លតំា​ងនៅ​អស់​កប្ប គប្បី​ឲ្យ​ចីវរ​ឬ។បេ។ ឲ្យ​បិណ្ឌបាត។បេ។ ឲ្យ​សេនាសនៈ។បេ។ ឲ្យ​គិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ ឲ្យ​វត្ថុ​គួរ​ទំពារ​ស៊ី ឲ្យ​វត្ថុ​គួរ​បរិភោគ ឲ្យទឹក​គួរ​ផឹក ថ្វាយបង្គំ​ចេតិយ លើកឡើង​នូវ​ផ្កាកម្រង លើកឡើង​នូវ​គ្រឿងក្រអូប លើកឡើង​នូវ​គ្រឿង​លាប​ក្នុង​ចេតិយ។បេ។ ធ្វើ​នូវ​ចេតិយ​ឲ្យ​ជា​អភិ​ទក្សិណ​ដែរ​ឬ។ អើ។ ប្រសិនបើ បុ​គ្គ​លតំា​ងនៅ​អស់​កប្ប
ថយ | ទំព័រទី ៤៨ | បន្ទាប់
ID: 637825137624927519
ទៅកាន់ទំព័រ៖