ព្រះត្រៃបិដក ភាគ ៨៦

គប្បី​ធ្វើ​នូវ​ចេតិយ ឲ្យ​ជា​អភិ​ទក្សិណ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា បុ​គ្គ​លតំា​ងនៅ​អស់​កប្ប មិន​គប្បី​បាន​ចំពោះ​នូវ​កុសល​ចិត្ត​ទេ។បេ។
 [៨៦] បុ​គ្គ​លតំា​ងនៅ​អស់​កប្ប គប្បី​បាន​ចំពោះ​នូវ​កុសល​ចិត្ត​ដែរ​ឬ។ អើ។ បុគ្គល គប្បី​បាន​ចំពោះ​នូវ​កុសល​ចិត្ត ដែល​ចេញ​ចាក​កប្ប​នោះ​ដែរ​ឬ។ អើ។ បុគ្គល​គប្បី​បាន​ចំពោះ​នូវ​កុសល​ចិត្ត ជា​រូ​បាវ​ចរៈ។បេ។ អរូ​បាវ​ចរៈ។បេ។ លោ​កុត្ត​រៈ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។

ចប់ កុសល​ចិត្ត​ប្ប​ដិ​លាភ​កថា។


អនន្ត​រាប​យុត្ត​កថា


 [៨៧] បុគ្គល ប្រកប​ក្នុង​កម្ម​ដែល​ឲ្យផល​ជាលំដាប់ (គឺ​អនន្តរិយ​កម្ម) ហើយ​គប្បី​ឈាន​ចុះ​កាន់​សម្មត្តនិយាម​ដែរ​ឬ។ អើ។ បុគ្គល​គប្បី​ឈាន​ចុះ​កាន់​សភាវៈ​ទាំងពីរ គឺ​មិច្ឆត្ត​និយាម(១) ១ សម្មត្តនិយាម(២) ១ ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​ប្រកប​ក្នុង​កម្ម​ដែល​ឲ្យផល​ជាលំដាប់ គប្បី​ឈាន​ចុះ​កាន់​សម្មត្តនិយាម​ដែរ​ឬ។ អើ។ ក្រែង​កម្ម​នោះ បុគ្គល​នោះ ប្រកប​ហើយ សេចក្តី​ក្តៅក្រហាយ
(១)ការកំណត់​ខុស បាន​ដល់​អនន្តរិយ​កម្ម។ (២) ការកំណត់​ត្រូវ បាន​ដល់​ព្រះ​អរិយមគ្គ។ អដ្ឋកថា។
ថយ | ទំព័រទី ៤៩ | បន្ទាប់
ID: 637825138190240029
ទៅកាន់ទំព័រ៖