ព្រះត្រៃបិដក ភាគ ៨៦
បុគ្គលនោះ ប្រមូលទុកហើយ សេចក្តីក្តៅក្រហាយ បុគ្គលនោះ បន្ទោបង់ហើយ សេចក្តីស្តាយក្រោយ បុគ្គលនោះ កំចាត់បង់ហើយឬ។ អើ។ ប្រសិនបើ កម្មនោះ បុគ្គលនោះ ប្រមូលទុកហើយ សេចក្តីក្តៅក្រហាយ បុគ្គលនោះ បន្ទោបង់ហើយ សេចក្តីស្តាយក្រោយ បុគ្គលនោះ កំចាត់បង់ហើយ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលប្រកបក្នុងកម្មដែលឲ្យផលជាលំដាប់ ប្រមូលមកនូវកម្មនោះ បន្ទោបង់នូវសេចក្តីក្តៅក្រហាយ កំចាត់បង់នូវសេចក្តីស្តាយក្រោយ មិនគួរឈានចុះកាន់សម្មត្តនិយាមទេ។
[៨៩] បុគ្គល ប្រកបក្នុងកម្មដែលឲ្យផលជាលំដាប់ គប្បីឈានចុះកាន់សម្មត្តនិយាមដែរឬ។ អើ។ ក្រែងបុគ្គលប្រកបនូវកម្មនោះ មានដែរឬ។ អើ។ ប្រសិនបើ បុគ្គលប្រកបនូវកម្មនោះ មានដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គល ប្រកបក្នុងកម្មដែលឲ្យផលជាលំដាប់ គប្បីឈានចុះកាន់សម្មត្តនិយាមទេ។
ចប់ អនន្តរាបយុត្តកថា។
និយតនិយាមកថា
[៩០] និយតបុគ្គល
(១) រមែងឈានចុះកាន់និយាមៈឬ។ អើ។
(១)បុគ្គលដែលកំណត់ ឬទៀង បានដល់ព្រះពោធិសត្វ ដែលកើតក្នុងមិច្ឆត្តភព ព្រោះលោកខ្វល់ខ្វាយដោយបុណ្យ។
ID: 637825139117226725
ទៅកាន់ទំព័រ៖