ព្រះត្រៃបិដក ភាគ ៨៦
            
        
        
            
            
                
                ចិត្ត រមែងរួចចាកអវិជ្ជាសវៈផង ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ នីវុតបុគ្គល តែងលះបង់នីវរណៈដែរ។
ចប់ នីវុតកថា។
សម្មុខីភូតកថា
 [៩៥] បុគ្គលដែលមានសញ្ញោជនៈក្នុងទីចំពោះមុខ លះបង់សញ្ញោជនៈដែរឬ។ អើ។ បុគ្គលរីករាយ លះបង់រាគៈ បុគ្គលប្រទូស្ត លះបង់ទោសៈ បុគ្គលវង្វេង លះបង់មោហៈ បុគ្គលសៅហ្មង លះបង់កិលេសឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គល លះបង់រាគៈ ដោយរាគៈ លះបង់ទោសៈ ដោយទោសៈ លះបង់មោហៈ ដោយមោហៈ លះបង់កិលេស ដោយកិលេសឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ រាគៈប្រកបដោយចិត្តហើយ មគ្គ ប្រកបដោយចិត្តដែរឬ។ អើ។ ការប្រជុំនៃផស្សៈទាំងពីរ។បេ។ នៃចិត្តទាំងពីរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ រាគៈជាអកុសលហើយ ចុះមគ្គជាកុសលឬ។ អើ។ ពួកធម៌ជាកុសល និងអកុសល មានទោស និងមិនមានទោស ថោកទាប និងឧត្តម មានចំណែកខ្មៅ និងស មកកាន់ភាវៈចំពោះមុខឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
            
 
        
            
                ID: 637825140464761503 
                
            
            
                ទៅកាន់ទំព័រ៖