ព្រះត្រៃបិដក ភាគ ៨៦
បុគ្គលនោះ កាលបើដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ចិត្តរមែងរួចចាកកាមាសវៈផង។បេ។ ចិត្តរមែងរួចចាកអវិជ្ជាសវៈផង ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ បុគ្គលមានសញ្ញោជនៈក្នុងទីចំពោះមុខ លះបង់សញ្ញោជនៈដែរ។
ចប់ សម្មុខីភូតកថា។
សមាបន្នអស្សាទេតិកថា
[៩៨] បុគ្គលចូលឈាន រមែងរីករាយ ការត្រេកអរក្នុងឈាន មានឈានជាអារម្មណ៍ឬ។ អើ។ ឈាននោះ ជាអារម្មណ៍របស់ឈាននោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ឈាននោះ ជាអារម្មណ៍របស់ឈាននោះឬ។ អើ។ បុគ្គល ពាល់ត្រូវផស្សៈនោះ ដោយផស្សៈនោះ ទទួលវេទនានោះ ដោយវេទនានោះ សំគាល់នូវសញ្ញានោះ ដោយសញ្ញានោះ នឹកនូវចេតនានោះ ដោយចេតនានោះ គិតនូវចិត្តនោះ ដោយចិត្តនោះ ត្រិះរិះនូវវិតក្កនោះ ដោយវិតក្កៈនោះ ពិចារណានូវវិចារៈនោះ ដោយវិចារៈនោះ ពេញចិត្តនូវបីតិនោះ ដោយបីតិនោះ រឭកនូវសតិនោះដោយសតិនោះ ដឹងច្បាស់នូវបញ្ញានោះដោយបញ្ញានោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ការត្រេកអរក្នុងឈាន ប្រកបដោយចិត្តហើយ ចុះឈានប្រកបដោយចិត្តដែរឬ។ អើ។
ID: 637825141079147964
ទៅកាន់ទំព័រ៖