ព្រះត្រៃបិដក ភាគ ៨៦

បុគ្គល​នោះ រមែង​ត្រេកអរ រាប់រក ឋិតនៅ ចុះចិត្តស៊ប់ ចំពោះ​វេទនា​នោះ ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ ការ​ត្រេកអរ​ក្នុង​របស់​ដែល​មិនជា​ទី​ត្រេកអរ មាន។

ចប់ អសាត​រាគ​កថា។


ធម្ម​តណ្ហា​អព្យាកតា​តិក​ថា


 [១០៣] ធម្ម​តណ្ហា ជា​អព្យាក្រឹត​ឬ។ អើ។ វិបាក និង​អព្យាក្រឹត កិរិយា និង​អព្យាក្រឹត រូប និព្វាន ចក្ខា​យតនៈ។បេ។ ផោដ្ឋព្វា​យតនៈ (ជា​អព្យាក្រឹត) ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១០៤] ធម្ម​តណ្ហា ជា​អព្យាក្រឹត​ឬ។ អើ។ រូប​តណ្ហា ជា​អព្យាក្រឹត​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ធម្ម​តណ្ហា ជា​អព្យាក្រឹត​ឬ។ អើ។ សទ្ទ​តណា្ហ។បេ។ គន្ធ​តណ្ហា រស​តណ្ហា។បេ។ ផោដ្ឋព្វ​តណ្ហា ជា​អព្យាក្រឹត​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១០៥] រូប​តណា្ហ ជាអកុសល​ឬ។ អើ។ ធម្ម​តណ្ហា ជាអកុសល​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សទ្ទ​តណ្ហា។បេ។ ផោដ្ឋព្វ​តណ្ហា ជាអកុសល​ឬ។ អើ ។ ធម្ម​តណ្ហា ជាអកុសល​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ៦១ | បន្ទាប់
ID: 637825142317152348
ទៅកាន់ទំព័រ៖