ព្រះត្រៃបិដក ភាគ ៨៦
ផោដ្ឋព្វតណ្ហា ហៅថាលោភៈ ជាអកុសលឬ។ អើ។ ធម្មតណ្ហា ហៅថាលោភៈ ជាអកុសលដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១១០] ធម្មតណ្ហា ជាអព្យាក្រឹតឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា តណ្ហាណា ជាធម្មជាតិតាក់តែងភពថ្មី ប្រកបដោយតម្រេកខ្លំាង ត្រេកត្រអាលក្នុងអារម្មណ៍នោះៗ តណ្ហានោះ គឺកាមតណ្ហា ភវតណ្ហា វិភវតណ្ហា ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា ធម្មតណ្ហាជាអព្យាក្រឹតទេ។
[១១១] បុគ្គលមិនគួរនិយាយថា ធម្មតណ្ហា ជាអព្យាក្រឹតទេឬ។ អើ។ ក្រែងធម្មតណ្ហានោះហើយឬ។ អើ។ ប្រសិនបើ ធម្មតណ្ហានោះហើយ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា តណ្ហា ជាអព្យាក្រឹតដែរ។
ចប់ ធម្មតណ្ហាអព្យាកតាតិកថា។
ធម្មតណ្ហានទុក្ខសមុទយោតិកថា
[១១២] ធម្មតណ្ហា មិនមែនជាហេតុនំាឲ្យកើតទុក្ខទេឬ។ អើ។ រូបតណ្ហា មិនមែនជាហេតុនំាឲ្យកើតទុក្ខទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ធម្មតណ្ហា មិនមែនជាហេតុនំាឲ្យកើតទុក្ខទេ។
ID: 637825143010333949
ទៅកាន់ទំព័រ៖