ព្រះត្រៃបិដក ភាគ ៨៦
កុសលាកុសលប្បដិសន្ទហនកថា
[១១៩] កុសលមូល ទន្រ្ទានអកុសលមូលដែរឬ។ អើ។ ការរំពឹង។បេ។ ការតំាងចិត្តទុកណា ដើម្បីញុំាងអកុសលឲ្យកើតឡើង ការរំពឹង។បេ។ ការតំាងចិត្តទុកនោះឯង ដើម្បីញុំាងកុសលឲ្យកើតឡើងដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ កុសលមូល ទន្រ្ទានអកុសលមូលហើយ តែបុគ្គលមិនគួរនិយាយថា ការរំពឹង។បេ។ ការតំាងចិត្តទុកណា ដើម្បីញុំាងអកុសលឲ្យកើតឡើង ការរំពឹង។បេ។ ការតំាងចិត្តទុកនោះឯង ដើម្បីញុំាងកុសលឲ្យកើតឡើងទេឬ។ អើ។ កុសល របស់បុគ្គលកាលមិនរំពឹង រមែងកើតឡើង។បេ។ របស់បុគ្គលកាលមិនតំាងចិត្តទុក រមែងកើតឡើងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ កុសលរបស់បុគ្គលកាលរំពឹង រមែងកើតឡើង។បេ។ របស់បុគ្គលកាលតំាងចិត្តទុក រមែងកើតឡើងឬ។ អើ។ ប្រសិនបើ កុសល របស់បុគ្គលកាលរំពឹង រមែងកើតឡើង។បេ។ របស់បុគ្គលកាលតំាងចិត្តទុក រមែងកើតឡើង ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា កុសលមូល ទន្រ្ទានអកុសលមូលទេ។
ID: 637825144340234507
ទៅកាន់ទំព័រ៖