ព្រះត្រៃបិដក ភាគ ៨៦
អនន្តរប្បច្ចយកថា
[១៣០] សោតវិញ្ញាណ កើតជាលំដាប់នៃចក្ខុវិញ្ញាណឬ។ អើ។ ការរំពឹង។បេ។ ការតំាងចិត្តទុកណា ដើម្បីញុំាងចក្ខុវិញ្ញាណឲ្យកើតឡើង ការរំពឹង។បេ។ ការតំាងចិត្តទុកនោះឯង ដើម្បីញុំាងសោតវិញ្ញាណឲ្យកើតឡើងដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សោតវិញ្ញាណ កើតឡើងជាលំដាប់នៃចក្ខុវិញ្ញាណឬ។ បុគ្គលមិនគួរនិយាយថា ការរំពឹង។បេ។ ការតំាងចិត្តទុកណា ដើម្បីញុំាងចក្ខុវិញ្ញាណឲ្យកើតឡើង ការរំពឹង។បេ។ ការតំាងចិត្តទុកនោះឯង ដើម្បីញុំាងសោតវិញ្ញាណឲ្យកើតឡើងដែរឬ។ អើ។ សោតវិញ្ញាណ របស់បុគ្គលកាលមិនរំពឹង កើតឡើង។បេ។ របស់បុគ្គលកាលមិនបានតំាងចិត្តទុក កើតឡើងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ក្រែងសោតវិញ្ញាណ របស់បុគ្គលកាលរំពឹង កើតឡើង។បេ។ របស់បុគ្គលកាលតំាងចិត្តទុក កើតឡើងឬ។ អើ។ ប្រសិនបើ សោតវិញ្ញាណរបស់បុគ្គលកាលរំពឹង កើតឡើង។បេ។ របស់បុគ្គលកាលតំាងចិត្តទុក កើតឡើង ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា សោតវិញ្ញាណ កើតជាលំដាប់នៃចក្ខុវិញ្ញាណទេ។
ID: 637825146601237331
ទៅកាន់ទំព័រ៖