ព្រះត្រៃបិដក ភាគ ៨៦

បុគ្គល ត្រូវ​កិលេស​រួបរឹត​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រោះហេតុនោះ រាគៈ​ដទៃ បរិយុ​ដ្ឋានៈ​ដទៃ។

ចប់ អញ្ញ​អនុ​សយោ​តិក​ថា។


បរិយុ​ដ្ឋាន​ចិត្ត​វិ​ប្ប​យុត្ត​ន្តិ​កថា


 [១៤៧] បរិយុ​ដ្ឋានៈ (ការ​រួបរឹត​នៃ​កិលេស) ប្រាសចាក​ចិត្ត​ឬ។ អើ។ រូប និព្វាន ចក្ខា​យតនៈ។បេ។ ផោដ្ឋព្វា​យតនៈ (ប្រាសចាក​ចិត្ត) ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បរិយុ​ដ្ឋានៈ ប្រាសចាក​ចិត្ត​ឬ។ អើ។ ចិត្ត​ប្រកបដោយ​រាគៈ ចិត្ត​ប្រកបដោយ​ទោសៈ ចិត្ត​ប្រកបដោយ​មោហៈ។បេ។ ចិត្តជា​អកុសល ចិត្តសៅហ្មង មិន​មាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ក្រែងចិត្ត​ប្រកបដោយ​រាគៈ ចិត្ត​ប្រកបដោយ​ទោសៈ ចិត្ត​ប្រកបដោយ​មោហៈ។បេ។ ចិត្តជា​អកុសល ចិត្តសៅហ្មង មាន​ដែរ​ឬ។ អើ។ ប្រសិនបើ ចិត្ត​ប្រកបដោយ​រាគៈ ចិត្ត​ប្រកបដោយ​ទោសៈ ចិត្ត​ប្រកបដោយ​មោហៈ។បេ។ ចិត្តជា​អកុសល ចិត្តសៅហ្មង មាន ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា បរិយុ​ដ្ឋានៈ ប្រាសចាក​ចិត្ត​ទេ។

ចប់ បរិយុ​ដ្ឋាន​ចិត្ត​វិ​ប្ប​យុត្ត​ន្តិ​កថា។

ថយ | ទំព័រទី ៨៣ | បន្ទាប់
ID: 637825158588342784
ទៅកាន់ទំព័រ៖