ព្រះត្រៃបិដក ភាគ ៨៦
អព្យាកតកថា
[១៥៥] ទិដ្ឋិ ជាអព្យាក្រឹតឬ។ អើ។ វិបាក និងអព្យាក្រឹត កិរិយា និងអព្យាក្រឹត រូប និព្វាន ចក្ខាយតនៈ។បេ។ ផោដ្ឋព្វាយតនៈ (ជាអព្យាក្រឹត) ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ទិដ្ឋិ ជាអព្យាក្រឹតឬ។ អើ។ ផស្សៈ ប្រកបដោយទិដ្ឋិ ជាអព្យាក្រឹតដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ទិដ្ឋិ ជាអព្យាក្រឹតឬ។ អើ។ វេទនាប្រកបដោយទិដ្ឋិ។បេ។ សញ្ញា។បេ។ ចេតនា។បេ។ ចិត្ត (ប្រកបដោយទិដ្ឋិ) ជាអព្យាក្រឹតដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១៥៦] ផស្សៈ ប្រកបដោយទិដ្ឋិ ជាអកុសលឬ។ អើ។ ទិដ្ឋិជាអកុសលដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ វេទនាប្រកបដោយទិដ្ឋិ។បេ។ សញ្ញា ចេតនា ចិត្ត (ប្រកបដោយទិដ្ឋិ) ជាអកុសលដែរឬ។ អើ។ ទិដ្ឋិជាអកុសលដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១៥៧] ទិដ្ឋិ ជាអព្យាក្រឹតឬ។ អើ។ ទិដ្ឋិ មិនមានផល មិនមានវិបាកទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ក្រែងទិដ្ឋិ ប្រកបដោយផល ប្រកបដោយវិបាកដែរឬ។ អើ។ ប្រសិនបើទិដ្ឋិ ប្រកបដោយផល ប្រកបដោយវិបាកដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ទិដ្ឋិ ជាអព្យាក្រឹតទេ។
ID: 637825159974442163
ទៅកាន់ទំព័រ៖