ព្រះត្រៃបិដក ភាគ ៨៧

អភិធម្មបិដក
យម​កៈ បឋម​ភាគ


សូម​នមស្ការ ចំពោះ​ព្រះមានព្រះភាគ អរហន្ត​សម្មា​សម្ពុទ​អង្គ​នោះ។


មូល​យម​កៈ
ឧទ្ទេស​វារៈ


 [១] ពួក​ធម៌​ណាមួយ ជាកុសល ពួក​ធម៌​ទាំងអស់​នោះ មាន​កុសល​ជា​មូល មួយ​យ៉ាង​ទៀត ពួក​ធម៌​ណា មាន​កុសល​ជា​មូល ពួក​ធម៌​ទាំងអស់​នោះ ជាកុសល។ ពួក​ធម៌​ណាមួយ ជាកុសល ពួក​ធម៌​ទាំងអស់​នោះ មាន​មូល​តែមួយ ដោយ​កុសល​មូល មួយ​យ៉ាង​ទៀត ពួក​ធម៌​ណា មាន​មូល​តែមួយ ដោយ​កុសល​មូល ពួក​ធម៌​ទាំងអស់​នោះ ជាកុសល។ ពួក​ធម៌​ណាមួយ មាន​មូល​តែមួយ ដោយ​កុសល​មូល ពួក​ធម៌​ទាំងអស់​នោះ មាន​គ្នា​និង​គ្នា​ជា​មូល ដោយ​កុសល​មូល មួយ​យ៉ាង​ទៀត ពួក​ធម៌​ណា មាន​គ្នា​និង​គ្នា​ជា​មូល ដោយ​កុសល​មូល ពួក​ធម៌​ទាំងអស់​នោះ ជាកុសល។ ពួក​ធម៌​ណាមួយ ជាកុសល ពួក​ធម៌​ទាំងអស់​នោះ មាន​កុសល​ជា​មូល មួយ​យ៉ាង​ទៀត ពួក​ធម៌​ណា មាន​កុសល​មូល​ជា​មូល ពួក​ធម៌​ទាំងអស់​នោះ ជាកុសល។ ពួក​ធម៌​ណាមួយ ជាកុសល ពួក​ធម៌​ទាំងអស់​នោះ មាន​មូល​តែមួយ​ជា​មូល ដោយ​កុសល​មូល
ទំព័រទី ១ | បន្ទាប់
ID: 637825307907199781
ទៅកាន់ទំព័រ៖