ព្រះត្រៃបិដក ភាគ ៨៧

ផង វេទនាខន្ធ មិន​រលត់​ទៅ​ផង។ មួយ​យ៉ាង​ទៀត វេទនាខន្ធ របស់​សត្វ​ណា មិន​រលត់​ទៅ រូបក្ខន្ធ​របស់​សត្វ​នោះ មិនកើត​ឡើង​ដែរ​ឬ។ ពួក​សត្វ​កាល​ចូល​ទៅកាន់​បញ្ចវោការ​ភព ចូល​ទៅកាន់​អសញ្ញ​សត្វ វេទនាខន្ធ​របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ ឯរូបក្ខន្ធ​របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ទេ ពួក​សត្វ កាល​ចូល​ទៅកាន់​អរូបភព កាល​ច្យុត​ចាក​អសញ្ញ​សត្វ វេទនាខន្ធ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ​ផង រូបក្ខន្ធ មិនកើត​ឡើង​ផង។
 [២២៧] វេទនាខន្ធ របស់​សត្វ​ណា មិនកើត​ឡើង សញ្ញាខន្ធ​របស់​សត្វ​នោះ មិន​រលត់​ទៅ​ដែរ​ឬ។ ពួក​សត្វ កាល​ច្យុត​ចាក​ចតុ​វោការ​ភព និង​បញ្ចវោការ​ភព វេទនាខន្ធ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង ឯសញ្ញាខន្ធ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិន​រលត់​ទៅ​ទេ វេទនាខន្ធ របស់​អសញ្ញ​សត្វ​ទាំងនោះ មិនកើត​ឡើង​ផង សញ្ញាខន្ធ មិន​រលត់​ទៅ​ផង។ មួយ​យ៉ាង​ទៀត សញ្ញាខន្ធ របស់​សត្វ​ណា មិន​រលត់​ទៅ វេទនាខន្ធ របស់​សត្វ​នោះ មិនកើត​ឡើង​ដែរ​ឬ។ ពួក​សត្វ​កាល​ចូល​ទៅកាន់​ចតុ​វោការ​ភព និង​បញ្ចវោការ​ភព សញ្ញាខន្ធ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ ឯវេទនាខន្ធ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ទេ សញ្ញាខន្ធ របស់​អសញ្ញ​សត្វ​ទាំងនោះ មិន​រលត់​ទៅ​ផង វេទនាខន្ធ មិនកើត​ឡើង​ផង។
ថយ | ទំព័រទី ១០២ | បន្ទាប់
ID: 637825335345130612
ទៅកាន់ទំព័រ៖