ព្រះត្រៃបិដក ភាគ ៨៧

 [២២៨] រូបក្ខន្ធ មិនកើត​ឡើង ក្នុង​ទីណា វេទនាខន្ធ មិន​រលត់​ទៅ ក្នុង​ទីនោះ​ដែរ​ឬ។ រលត់​ទៅ។ មួយ​យ៉ាង​ទៀត វេទនាខន្ធ មិន​រលត់​ទៅ ក្នុង​ទីណា រូបក្ខន្ធ មិនកើត​ឡើង ក្នុង​ទីនោះ​ដែរ​ឬ។ កើតឡើង។
 [២២៩] វេទនាខន្ធ មិនកើត​ឡើង ក្នុង​ទីណា សញ្ញាខន្ធ មិន​រលត់​ទៅ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត សញ្ញាខន្ធ មិន​រលត់​ទៅ ក្នុង​ទីណា វេទនាខន្ធ មិនកើត​ឡើង ក្នុង​ទីនោះ​ដែរ​ឬ។ អើ។
 [២៣០] រូបក្ខន្ធ របស់​សត្វ​ណា មិនកើត​ឡើង ក្នុង​ទីណា វេទនាខន្ធ របស់​សត្វ​នោះ មិន​រលត់​ទៅ ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​សត្វ​កាល​ច្យុត​ចាក​ចតុ​វោការ​ភព និង​បញ្ចវោការ​ភព រូបក្ខន្ធ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង ក្នុង​ទីនោះ ឯវេទនាខន្ធ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ ពួក​សត្វ កាល​ចូល​ទៅកាន់​អរូបភព ច្យុត​ចាក​អសញ្ញ​សត្វ រូបក្ខន្ធ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ផង វេទនាខន្ធ មិន​រលត់​ទៅ​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត វេទនាខន្ធ របស់​សត្វ​ណា មិន​រលត់​ទៅ ក្នុង​ទីណា រូបក្ខន្ធ របស់​សត្វ​នោះ មិនកើត​ឡើង ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​សត្វ​កាល​ចូល​ទៅកាន់​បញ្ចវោការ​ភព ចូល​ទៅកាន់​អសញ្ញ​សត្វ វេទនាខន្ធ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ​ក្នុង​ទីនោះ ឯរូបក្ខន្ធ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ក្នុង​ទីនោះ​ទេ ពួក​សត្វ​កាល​ចូល​ទៅកាន់​អរូបភព កាល​ច្យុត​ចាក​អសញ្ញ​សត្វ
ថយ | ទំព័រទី ១០៣ | បន្ទាប់
ID: 637825335639505622
ទៅកាន់ទំព័រ៖