ព្រះត្រៃបិដក ភាគ ៨៧
វេទនាខន្ធ របស់សត្វទាំងនោះ មិនរលត់ទៅផង រូបក្ខន្ធ មិនកើតឡើងផង ក្នុងទីនោះ។
[២៣១] វេទនាខន្ធ របស់សត្វណា មិនកើតឡើង ក្នុងទីណា សញ្ញាខន្ធ របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វកាលច្យុតចាកចតុវោការភព និងបញ្ចវោការភព វេទនាខន្ធ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ ឯសញ្ញាខន្ធ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅ ក្នុងទីនោះទេ វេទនាខន្ធ របស់អសញ្ញសត្វទាំងនោះ មិនកើតឡើងផង សញ្ញាខន្ធ មិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត សញ្ញាខន្ធ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា វេទនាខន្ធ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វកាលចូលទៅកាន់ចតុវោការភព និងបញ្ចវោការភព សញ្ញាខន្ធ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះ ឯវេទនាខន្ធ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ សញ្ញាខន្ធ របស់អសញ្ញសត្វទាំងនោះ មិនរលត់ទៅផង វេទនាខន្ធ មិនកើតឡើងផង ក្នុងទីនោះ។
[២៣២] រូបក្ខន្ធ របស់សត្វណា កើតហើយ វេទនាខន្ធ របស់សត្វនោះ រលត់ហើយដែរឬ។ អើ។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា រលត់ហើយ រូបក្ខន្ធ របស់សត្វនោះ កើតហើយដែរឬ។ អើ។
ID: 637825335887318132
ទៅកាន់ទំព័រ៖